ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បាន​ដោះស្រាយ និង​ឲ្យ​ម្ចាស់​សំណង់​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​កុំឱ្យ​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឱ្យ​រដ្ឋបាល​ខណ្ឌ​៧​មក​រា និង​ការិយាល័យ​ជំនាញ​ផ្នែក​សំណង់​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​សំណង់​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា រួច​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ធ្វេសប្រហែស​ធ្វើ​ឱ្យ​ធ្លាក់​បំណែក​ផ្ទាំង​ស៊ីម៉ង់ត៍​មួយ​ដុំ​ធំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឱ្យ​រដ្ឋបាល​ខណ្ឌ​៧​មក​រា និង​ការិយាល័យ​ជំនាញ​ផ្នែក​សំណង់​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​សំណង់​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា រួច​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ធ្វេសប្រហែស​ធ្វើ​ឱ្យ​ធ្លាក់​បំណែក​ផ្ទាំង​ស៊ីម៉ង់ត៍​មួយ​ដុំ​ធំ ត្រូវ​រថយន្ត​មួយ​គ្រឿង​នោះ ។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​ករណី​ធ្លាក់​ថ្ម​ចេញពី​ការដ្ឋាន​ជួសជុលផ្ទះ​នៅ​ចំណុច​កែង​វិ​ថី​ព្រះ​មុនី​វង្ស និង​វិ​ថី​កម្ពុជា​ក្រោម​នេះ ស្ថិត​នៅ​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ ដោយ​ណែនាំ​ឱ្យ​ម្ចាស់​សំណង់​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​ទៀត ។

ដោយឡែក​នៅ​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ធ្លាក់​បំណែក​ថ្ម​១​ដុំ​ធំ ចេញពី​ការដ្ឋាន​ជួសជុលផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា បណ្តាល​ឱ្យ​ត្រូវ​រថយន្ត​មួយ​គ្រឿង ដែល​ចត់​នៅ​ខាងក្រោម​នេះ ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​ការ​ធ្លាក់​ថ្ម​នេះ ពុំ​បាន​ធ្វើ​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ឡើយ​។

សូម​បញ្ជាក់ ៖ កាលពី​ខែមីនា កន្លង​មក ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ដំណឹង​អំពី​ស្ថានភាព​នៃ​ភាព​ចាស់​ទ្រុ​ធ​ទ្រោម នៃ​សំណង់​អគារ​ទាំងនោះ ដោយសារ​តែ​កន្លង​មក​មិន​មានការ​ថែទាំ និង​ជួសជុល​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ និង​ក្រោម​អគារ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ចំពោះ​អគារ​ចំណាស់ ដែល​ភាគច្រើន​សង់​នៅ​អំឡុង​ឆ្នាំ​១៩៥០ ដើម្បី​បញ្ចៀស​បាន​នូវ​ឧ​ប្បទ្ទ​ហេតុ​ដែល​អាច​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ