តារាចម្រៀងត្រកូលអោក ជួបទុក្ខជាទម្ងន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងត្រកូលអោក ដែលមហាជនស្គាល់ជាច្រើនឆ្នាំមកហើយនោះ ពេលនេះកំពុងតែជួបបញ្ហាជាទម្ងន់ ព្រោះអ្នកម្តាយជាទីស្រឡាញ់បានលាចាកលោក។ ដំណឹងអកុសលនេះ បានក្លាយជាការចាប់អារម្មណ៍ ហើយ បងប្អូន ក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលតែម្តង។

នេះការបាត់បង់ អ្នកមានគុណថ្មី ទៀតហើយ សម្រាប់តារាដែលមានឈ្មោះលើសិល្បៈ។ គេនៅមិនទាន់ដឹងថា អ្នកម្តាយរបស់ត្រកូលអោក មានអាការៈ ជំងឹ ធ្ងន់លើ អ្វីខ្លះ បានជាឈានដល់ លាចាកលោក។

នៅលើបណ្តាញសង្គមរបស់ ញឹម ច័ន្ទថន សរសេរថា «ម៉ាក់សម្លាញ់ (អោក សុម៉ាវត្តី) ស្លាប់ម៉ោង2យប់ឥទ្បូវមកដល់វត្តវាលស្បូវហើយ គ្នាពិតជាសោកស្ដាយណាស់សម្លាញ់ ខ្ញុំលេងបានច្រៀងលេងជាមួយម៉ាក់ទៀតហើយ ដាច់ចិត្តណាស់លឿនពេក ហើយម៉ាក់អើយ ខ្ញុំមិនមែនកូនបង្កើតទេ តែម៉ាក់ស្រទ្បាញ់ខ្ញុំដូចកូនចឹង មិនទាន់បានគេងទេ មកដល់ម៉ោងនេះ ខ្ញុំក៏មិនស្រួលខ្លួនដែរ សូមទៅអោយបានសុខណាម៉ាក់😭🙏🏼24,7,2020 »

ចំណែក អតីតតារាចម្រៀង អោកសុម៉ារីម៉ា បានត្រឹមតែបង្ហូរទឹកភ្នែកពីអាមេរិក អាណិតម្តាយ នៅពេលដឹងហេតុការណ៍សោកសៅនេះ។ ត្រកូលអោក មាន អោក សុម៉ាលីត អោក សុម៉ាវត្តី អោក សុម៉ារីម៉ា និងមានប្អូនស្រីម្នាក់ទៀតជាតារាចម្រៀងដែរ។ យ៉ាងណា សូមចូលរួមរំលែកទុក្ខដល់ត្រកូលអោកផង។


ចែករំលែកព័តមាននេះ