ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ឆមាស​ទី​១ ក្នុងឆ្នាំនេះ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​ចំនួន​៥.៤៦៣​ករណី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​សង្ខេប ស្ដី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ឆមាស​ទី​១…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​សង្ខេប ស្ដី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​៥.៤៦៣​ករណី បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​៤.១៧៥​ករណី កើន​លើស​១.២៨៨​ករណី ស្មើនឹង​៣០.៨៥%​។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ឃាត់ខ្លួន​មនុស្ស ចំនួន​១០.៨៧៧​នាក់ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​៨.៩១១​នាក់ កើន​លើស​ចំនួន​១.៩៦៦​នាក់ ស្មើនឹង​២២.០៦% ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ​១០.៧០០​នាក់ និង​ជនបរទេស​១៧៧​នាក់ ស្មើនឹង​១៥​ជនជាតិ​។
កិច្ចប្រជុំ​ធ្វ​លើ​ឡើង​នៅ​ក្រសួងមហាផ្ទៃ ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា នេះ​ដឹកនាំ​ប្រជុំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ កែ គឹ​ម យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

សូម​ជម្រាប​ជូន​ថា សមត្ថកិច្ច​ចាប់​យក​គ្រឿងញៀន​បាន​មាន​ចំនួន​សរុប​២៦១​គីឡូក្រាម (៩៧៧,៧២​ក្រាម​) បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​៣៤១​គីឡូក្រាម (៩៧៤,៤៧​ក្រាម​) ថយ​ចុះ​៨០​គីឡូក្រាម (០៩៦,៧៥​ក្រាម​) ស្មើនឹង​២៣,៤៣%​។ ជា​ពិសេស មធ្យោបាយ សម្ភារ និង​ឧបករណ៍​ផលិត​កែ​ច្នៃ​គ្រឿងញៀន ដែល​បាន​ចាប់​យក​ក្នុង​ប្រតិបត្តិការ បង្ក្រាប​បទល្មើស គ្រឿងញៀន​បាន​បញ្ជូន​ទៅ​សាលាដំបូង រាជធានី​-​ខេត្ត ជា​ច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ចប្រជុំ​នេះ ក៏​មានការ​ចូលរួម​ពី តំណាង​ក្រសួង ស្ថាប័ន អនុប្រធាន សមាជិក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ស្ថាន​ប័ន អង្គភាព និង​លេខាធិការដ្ឋាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ព្រមទាំង​មាន​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ