ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ពន្ធដារ​បកស្រាយ​ពី​ហេតុផល​ដែល​ចំណូល​ពន្ធ​នៅ​តែ​កើន បើ​ជួប​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ នៅ​តែ​មាន​កំណើន​និង​កើន​រហូត​ដល់​១២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ បើ​ទោះបីជា​ឆ្នាំ​២០២០​នេះ​កម្ពុជា​និង​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ​ក៏​ដោយ​។ ដើម្បី​បកស្រាយ​ចំ​ង​ល់​ពាក់ព័ន្ធ​នឹង​កត្តា​ដែល​ធ្វើ​អោយ​ចំណូល​ពន្ធ នៅ​តែ​កើន​ក្នុង​ពេល​ប្រទេស​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​សេដ្ឋកិ្ច​ចនេះ លោក​គង់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ នៅ​តែ​មាន​កំណើន​និង​កើន​រហូត​ដល់​១២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ បើ​ទោះបីជា​ឆ្នាំ​២០២០​នេះ​កម្ពុជា​និង​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ​ក៏​ដោយ​។

ដើម្បី​បកស្រាយ​ចំ​ង​ល់​ពាក់ព័ន្ធ​នឹង​កត្តា​ដែល​ធ្វើ​អោយ​ចំណូល​ពន្ធ នៅ​តែ​កើន​ក្នុង​ពេល​ប្រទេស​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​សេដ្ឋកិ្ច​ចនេះ លោក​គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានអោយ​ដឹង​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កើនឡើង​ក្នុង​ឆមាស​ទី​១​នេះ ។

លោក​បន្ត​ថា ចំណូល​ពន្ធ​ក្នុង​១​ឆមាស​នៃ​ឆ្នាំ ២០២០​នេះ​ឃើញ​ថា​នៅ​មាន​កំណើន​បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩ ដោយសារ​តែ​ឆ្នាំ​សារពើពន្ធ​នៃ​ការ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ លើ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​ល្អ​នៅ​មាន​កំសួល​រហូត​មក​ដល់​ឆ្នាំ​២០២០​ជា​ពិសេស​ចាប់ពី​ខែមករា ដល់​ខែមីនា ព្រោះ​ការ​ប្រកាស​បង់​ពន្ធលើប្រាក់ចំនេញ​នៅ​ឆ្នាំ ២០១៩ ត្រូវ​យក​មក​ប្រកាស​បង់ពន្ធ​នៅ​ឆ្នាំ​២០២០ ទើប​ធ្វើ​អោយ​ចំណូល​ពន្ធ​នៅ​មាន​កំណើន ។

យ៉ាងណា​ក្ដី​លោក​ថា ចាប់តាំងពី​ក្រោយ​ខែមីនា​២០២០​មក ចំណូល​ពន្ធ​ចាប់ផ្ដើម​ថយ​ចុះ ហើយ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩ មក​លើ​ការ​ប្រមូល​ពន្ធ​ក៏​ចាប់ផ្ដើម​បន្តិច​ម្ដង​ៗ​ផង​ដែរ និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ជាក់ស្ដែង វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដែល​ជា​ប្រភព​ចំណូល​សំខាន់​មួយ​ផង​ដែរ​ស្ទើរតែ​ធ្លាក់​ដល់​កម្រិត​សូន្យ​ទោ​ហើយ ព្រោះ​សណ្ឋាគារ ភោជនីយដ្ឋាន​ជា​ច្រើន​បាន​បិទ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ភ្នំពេញ បាន​ស្ងប់ស្ងាត់​សកម្មភាព​ហោះហើរ ។

លោក​បន្ថែម​ថា ចាប់ពី​ខែកក្កដា ២០២០​នេះ​ទៅ​ដល់​ដាច់​ឆ្នាំ​ចំណូល​ពន្ធ​អាច​នឹង​មិន​កើនឡើង​នោះ​ទេ ព្រោះ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ពី​កូ​វី​ដ​១៩​នៅ​តែ​បន្ត ជា​ពិសេស​ទៅ​លើ​ប្រទេស​ទីផ្សារ​ធំ​របស់​កម្ពុជា ដូច​ជា​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម គេ​ឃើញ​ថា​ការ​រាល​នៃ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ប្រទេស​ខ្លះ​នៅ​តែ​បន្ត​បិទ​ប្រទេស​នៅឡើយ​ដើម្បី​ទប់ស្កាត់ ។

លោក​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​អ្នក​ជាប់ពន្ធ ងាយស្រួល​ក្នុង​ការ​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​រៀបចំ​រួច​ហើយ​ផង​ដែរ នូវ​ប្រព័ន្ធ IT សម្រួល​ដល់​អ្នក​ជាប់ពន្ធ ។ ពី​កាល​ខែមីនា អគ្គនាយកដ្ឋាន​បាន​ប្រកាស​អោយ​ប្រើ​នូវ​ការ​ដាក់​លិខិត​ប្រកាស​ហើយ​អ្នក​ជាប់​គ្រាន់តែ​អាប់​ឡូត​ហ្វា​ល់​មក ខាង​ពន្ធដារ​ទទួល​បាន​ហើយ ដោយ​មិន​ចាំបាច់​មក​កាន់​អគ្គនាយកដ្ឋាន​ទេ ដូច្នេះ​អ្នក​ជាប់ពន្ធ​អាច​ទៅ​បង់ប្រាក់​នៅ​ធនាគារ​ជា​ការ​ស្រេច ។​ដោយឡែក​កាលពី​ខែមិថុនា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​បានអោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​តាម​អន​ឡាញ​មួយទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បានអោយ​ដឹង​ថា រយៈពេល​១​ឆមាស​នៃ​ឆ្នាំ ២០២០​នេះ ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ដែល​ប្រមូល​ចំណូល​ពន្ធ​បាន​មាន​ចំនួន​ជាង ១,៦៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ប្រមាណ​៥៩,០៩​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ