រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពីការរៀបចំកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០នោះ ត្រូវបានលើកទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វិញ ។
ការកែសម្រួលសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដោយសារតែ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ គឺចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី ។
ខាងក្រោម សេចក្ដីណែនាំបន្ថែម ស្ដីពីការរៀបចំកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សាលាឯកជន ៖
ចែករំលែកព័តមាននេះ