រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណឹងរីករាយមួយនោះ គឺកុមារ និងពលរដ្ឋក្រីក្រ កើតមហារីកអាចទទួលបានការព្យាបាលដោយឥតគិតប្រាក់ពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ខណៈមិនសូវមានពលរដ្ឋខ្មែរច្រើនប៉ុន្មានទេ ដែលបានដឹងអំពីមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ។

មានទីតាំងនៅជិតភ្នំព្រះរាជព្រទ្យ ឬឧត្តុង្គ ក្នុងស្រុលពញាឭ ខេត្តកណ្តាល មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានកំពុងព្យាយាមផ្តល់ការព្យាបាលដោយឥតថ្លៃដល់កុមារ និងពលរដ្ឋក្រីក្រ ដែលមានជំងឺមហារីក ។

មជ្ឈមណ្ឌល បានផ្តល់ដំណឹងថា ពេលនេះ ខ្លួនអាចធ្វើការវះកាត់ជំងឺកុមារក្រីក្រកម្ពុជាឡើងវិញហើយ ក្រោយពីមិនអាចធ្វើការវះកាត់មួយរយៈ ដោយសារជំងឺកូវីដ១៩នោះ។ «យើងមិនអាចវះកាត់ជំងឺមហារីក និងជំងឺកម្រិតធ្ងន់ៗ ចាប់តាំងពីខែមីនាកន្លងទៅ ព្រោះតែជំងឺកូវីដ១៩ និងដោយសារតែការរឹតត្បិតការធ្វើដំណើរជាអន្តរជាតិ ដែល ជាហេតុបណ្តាលឱ្យអ្នកជំងឺជាច្រើនរង់ចាំទទួលការព្យាបាលដ៏ត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់យើង» ។ នេះជាការជូនដំណឹងរបស់ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ។

ការជូនដំណឹង បានធ្វើឡើងនៅពេល លោក លោក យ៉ុ ស៊ីអូកា ស្ថាបនិក អង្គការបេះដូងជប៉ុន បានព្យាយាមធ្វើដំណើរមកកម្ពុជា កាលពីខែមិថុនាកន្លងមកនេះ ។ ទោះបីប្រឈមនឹងជំងឺកូវីដ១៩ ហើយការធ្វើដំណើរតាមជើងយន្តហោះមានផលលំបាកយ៉ាងណាក្តី លោក យ៉ុ ស៊ីអូកា បានព្យាយាមមកកាន់កម្ពុជា ដើម្បីចូលរួមព្យាបាល និងវះកាត់ជំងឺមហារីកកុមារ ណាដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនបានឲ្យដឹងថា «បច្ចុប្បន្ន យើងអាច វះកាត់ ជំងឺមហារីក កុមារ មហារីកសុដន់ មហារីកក្រពេញទីរ៉ូអ៊ីត និងវះកាត់ការ សម្រលកូន ជារៀងរាល់ថ្ងៃ។ ទោះបីស្ថិតនៅស្ថានភាពរឹតត្បិតក្នុងការដំណើរក៏ដោយ ក៏ស្ថាបនិកជាលទ្ធផលនៅក្នុងខែមិថុនា មានអ្នកជំងឺប្រមាណជិត២០០នាក់ (១៤៦នាក់) បានទទួលការព្យាបាលវះកាត់ដ៏ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ ហើយគ្រូពេទ្យជំនាញ និងបុគ្គលិកតាមផ្នែកនីមួយៗ បានខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុក ដើម្បីធានាថាអ្នកជំងឺមានសុខមាលភាពល្អ ហើយអាចទទួលបានការថែទាំដ៏ល្អបំផុតពីក្រុមគ្រូពេទ្យ» ។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានបង្កើតឡើងជាងបីឆ្នាំហើយ ដោយមានក្រុមគ្រូពេទ្យខ្មែរ និងជប៉ុនរួមគ្នាធ្វើការ ដើម្បីបម្រើសេវាសុខភាពដល់កុមារី និងពលរដ្ឋក្រីក្រលើជមងឺមហារីក ។ មានកុមារីក្រីក្រជាច្រើននាក់ បានទទួលសេវាព្យាល និងវះកាត់ពីមជ្ឈមណ្ឌល មនុស្សធម៌នេះ ។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនមានគោលបំណងធ្វើជាមន្ទីរពេទ្យដែលផ្តល់សេវាសុខភាពប្រកបដោយភាពជឿទុកចិត្តទៅដល់អ្នកជំងឺជាមួយបុគ្គលិកមានភាពរួសរាយរាក់ទាក់ទន់ភ្លន់ និងមានទំនួលខុសត្រូវខ្ពស់ ។ «ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមិថុនាខាងអង្គការបេះដូងជប៉ុនបានធ្វើការវះកាត់សរុបចំនួន ៣៦ករណី រួមមានកុមារ ៨ ករណីនិងមនុស្សពេញវ័យ ២៨ ករណី។ ទាំងកុមារ និងមនុស្សពេញវ័យបានទទួលការវះកាត់ដូចជា ជម្ងឺក្លនលូន ដុំ ក្អែល ដុំខ្លាញ់ជាដើម។
សូមអរគុណសម្រាប់ការជួយនិងគាំទ្ររបស់លោកអ្នក ហើយពួកយើងក៏សង្ឃឹមថា លោកអ្នកនឹងនៅតែបន្តគាំទ្ររាល់សកម្មភាពរបស់ពួកយើងបន្តទៀត។ យើងនឹងវះកាត់បែបនេះជារាង រាល់សប្តាហ៍ ហើយពួកយើងសង្ឃឹមថា ការវះកាត់របស់យើងនឹងកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍» ។ នេះជាលទ្ធផលមួយផ្នែក របស់មជ្ឈមណ្ឌលនាពេលកន្លងមក ។ ជាកន្លែងដែលទទួលព្យាបាលពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានកំពុងធ្វើយុទ្ធនាការទទយលបានបរិច្ចាគពីបសប្បុរសជនក្នុងម្នាក់១ម៉ឺនរៀល។
មជ្ឍមណ្ឌលបានអំពាវនាវថា «ការបរិច្ចាគមួយម៉ឺនរៀល មួយម៉ឺនរៀល មួយម៉ឺនរៀល ប្រចាំខែ ឱ្យមជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាសកម្មភាពដ៏ប្រសើរមួយ។ ជាទឹកចិត្ត ដ៏ល្អល្អះ ហើយបានបុណ្យយ៉ាងច្រើន! ព្រោះការសង្គ្រោះជីវិតកុមារ គឺមានតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាន ។ នៅក្នុងខែមិថុនា គ្រូពេទ្យយើងបានវះកាត់ព្យាបាលចំនួន១៤៦ ករណី» ៕
ចែករំលែកព័តមាននេះ