ស្ពានអាកាសថ្មើរជើង ផ្សារដើមគ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមិទ្ធផលថ្មីៗនឹងលេចចេញជារូបរាងបណ្ដើរៗ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួនដែលជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក ។ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន២៦ទីតាំងផ្សេងទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ