ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា មានការបង្ក្រាបម៉ូតូកែច្នៃចំនួន២គ្រឿង និងឈើនៅលើម៉ូតូចំនួន៥ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលជនមិនស្គាល់មុខបានគេចខ្លួន ដែលលួចដឹកយកមកលាក់ទុក នៅត្រង់ចំណុចភូមិសាស្ត្រ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សេចក្តីរាយការណ៍បន្តថា ក្រុមការងារធ្វើការដឹកជញ្ជួនយកមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំទុកប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមនីតិវិធី។
សូមបញ្ជាក់ កាលពីវេលាម៉ោង៩ និង២០នាទីថ្ងៃទី២១ កក្កដា ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មការស្រុក ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ។ នៅពេលក្រុមការងារធ្វើការចុះល្បាត ស្រាវជ្រាវរុករក បានប្រទះឃើញតែម្តង ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ