ហាងឆេងលុយខ្មែរចាញ់ប្រៀបលុយចិន និងសាំងហ្គាពួរ តែស្មើគ្នាជាមួយលុយថៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាងឆេងលុយខ្មែរចាញ់ប្រៀបលុយចិន និងសាំងហ្គាពួរ តែស្មើគ្នាជាមួយលុយថៃ

6 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបទៅនឹងថ្ងៃម្សិលមិញ គឺ ចាញ់កម្លាំងប្រាក់យន់ចិន និងប្រាក់ដុល្លារសាំងហ្គាពួរ ប៉ុន្តែស្មើគ្នាជាមួយប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបទៅនឹងថ្ងៃម្សិលមិញ គឺ ចាញ់កម្លាំងប្រាក់យន់ចិន និងប្រាក់ដុល្លារសាំងហ្គាពួរ ប៉ុន្តែស្មើគ្នាជាមួយប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរ ប្រាក់រៀលខ្មែរបានធ្លាក់ថ្លៃបន្តិចធៀបនឹងប្រាក់យន់ចិន ដែល ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩០ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៨៤ រៀល ប៉ុណ្ណោះ និងលក់ចេញ ៥៩០ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់ដុល្លារសាំងហ្គាពួរក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរ ដោយថ្ងៃ នេះ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៥៤ រៀល លក់ចេញ ២៩៨៤ រៀល ដែលកាលពី ថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៥២ រៀល និងលក់ចេញតែ ២៩៨២ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរហាងឆេងប្រាក់បាតថៃវិញ គឺអត្រាទិញចូលមិនប្រែប្រួលទេធៀបនឹង ប្រាក់រៀលខ្មែរ ដែលថ្ងៃនេះ និងថ្ងៃម្សិលមិញ ១បាតថៃ ទិញចូល ១២៩ រៀល ហើយថ្ងៃ នេះលក់ចេញ ១៣០ រៀល និងថ្ងៃម្សិលមិញ លក់ចេញ ១៣១ រៀល ៕