បន្ទាយមានជ័យ ៖ ខ្មែរអ៊ីស្លាម២៦នាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅបន្ទាត់ព្រំដែនក្រោយធនាគារថៃផានីត សាខាផ្សាររុងក្លឿ ស្ថិតនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២០ ។ ក្រោយពីវិលត្រឡប់ពីម៉ាឡេស៊ី ព្រោះសម័យកូវីតអត់ការងារធ្វើ ។

ជនជាតិខ្មែរអ៊ីស្លាម មានប្រុស៧នាក់ ស្រី១២នាក់ កុមារ៧នាក់ នេះបើយោងតាមកាចុះផ្សាយរបស់គេហទំព័រកាសែតក្នុងស្រុកថៃមួយ។ តាមកាសាកសួរ និងពិនិត្យឯកសាជាក់ស្តែងខ្មែរអ៊ីស្លាមទាំងនេះ ប្រើប្រាស់លិខិតឆ្លងដែនត្រឹមត្រូវគ្រប់គ្នា ហើយបានចេញពីកម្ពុជា ទៅធ្វើការសំណង់នៅប្រទេសម៉ាឡេស៊ីអំឡុង ដើមឆ្នាំ២០២០។

ពួកគាត់ប្រាប់ថា ដោយសារមេរោគកូវីត-១៩ ការងារត្រូវបិទជាច្រើនខែ ក៏នាំគ្នាវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ដោយឆ្លងដែនខុសច្បាប់ជិះរថយន្តចូលក្រុងបាងកក និងបន្តដំណើរដោយរថយន្តទូចំនួន២គ្រឿង មកផ្សាររុងក្លឿ ក្នុងបំណងវិលត្រឡប់មកស្រុកកំណើតប៉ុន្តែ ខណៈកំពុងអង្គុយសម្រាកក្រោយធនាគារថៃផានីតសាខាផ្សាររុងក្លឿមិនទាន់រកច្រកឆ្លងព្រំដែនផង ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនតែម្តង។ ពលករទាំងនេះ ត្រូវគេយកទៅសាកសួរនៅបន្ទាយទាហានព្រាន១២០១ ក្បែរផ្សាររុងក្លឿ រួចបញ្ជូនឲ្យស្ថានីយតម្រួតខ្លងលឹក ដើម្បីចាត់ការបន្ត ។

ក្រោយពិនិត្យយ៉ាងល្អិតល្អន់ សមត្ថកិច្ចថៃប្រាប់ពលករអ៊ីស្លាមទាំងនេះថា ដ្បិតគ្រប់គ្នាពេលចេញពីកម្ពុជា ទៅម៉ាឡេស៊ីបានប្រថាប់ត្រាឯកសារនៅព្រំដែនថៃត្រឹមត្រូវ តែការវិលត្រឡប់ពីម៉ាឡេស៊ីវិញ មិនបានប្រថាប់ត្រាឯកសាចូលប្រទេសថៃជាអំពើខុស
ច្បាប់៕

ចែករំលែកព័តមាននេះ