ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខារ៉ាអូខេ​ជាច្រើន​កន្លែង​​នៅ​ក្រុង​តាខ្មៅ​កំពុង​លួច​បើក ត្រូវ​អស់​លក្ខណ៍ហើយ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ខារ៉ាអូខេ​ជា​ច្រើន​កន្លែង នៅ​ក្រុង​តា​ខ្មៅ កំពុង​បើក​ដំណើរការ​ដោយ​លួចលាក់​គឺ​បិទ​ភ្លើង​ពីមុខ ក្នុង​បន្ទប់​ផឹកស៊ី ច្រៀង​រាំ​ជា​ធម្មតា​ដោយ​មិន​បាន​កែប្រែ​តាម​ការ​ណែនាំ​ធ្វើ​ជា​ភោជនីយ​ដ្ឋាន​ឡើយ ខណៈ​ខា​រ៉ា​អូ​ខ​ហុងកុង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប ។…

ខេត្តកណ្តាល ៖ ខារ៉ាអូខេ​ជា​ច្រើន​កន្លែង នៅ​ក្រុង​តា​ខ្មៅ កំពុង​បើក​ដំណើរការ​ដោយ​លួចលាក់​គឺ​បិទ​ភ្លើង​ពីមុខ ក្នុង​បន្ទប់​ផឹកស៊ី ច្រៀង​រាំ​ជា​ធម្មតា​ដោយ​មិន​បាន​កែប្រែ​តាម​ការ​ណែនាំ​ធ្វើ​ជា​ភោជនីយ​ដ្ឋាន​ឡើយ ខណៈ​ខា​រ៉ា​អូ​ខ​ហុងកុង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប ។

នៅ​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដាក់​បទបញ្ជា​ឲ្យ​លោកស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ និង​អាជ្ញាធរ​ក្រុង​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ចុះ​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ ហុងកុង​(KTV HONG KONG) ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ម្ចាស់​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ យូ ស្រង់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ពិតជា​បាន​លួច​បើក​ឲ្យ​ភ្ញៀវ​ចូល​ច្រៀង​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ពិតប្រាកដ​មែន ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​ក្រុង​តា​ខ្មៅ​បាន​ធ្វើ​កិច្ចសន្យា និង​បាន​អប់រំ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​គោរព​តាម​សេចក្តីជូនដំណឹង​លេខ​១២៦៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​របស់​រដ្ឋបាល​ខេត្តកណ្តាល ។

គួរ​បញ្ជាក់ រដ្ឋបាល​ខេត្តកណ្តាល​ចេញ​សេចក្ដីជូនដំណឹង​លេខ ១២៦៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ស្ដី​ពី​ការ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត និង​ខារ៉ាអូខេ​(KTV)​ទាំងអស់​នៅ​ខេត្តកណ្ដាល​បើក​ដំណើរការ​ឡើង​វិញ ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើង​វិញ ដោយ​ប្រែក្លាយ​ខារ៉ាអូខេ និង​ក្លឹ​ប​កំសាន្ត​ទាំងអស់​ទៅ​ជា​លក្ខណៈ​ភោ​នី​យ​ដ្ឋា​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ