ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​អង្គភាព​កងទ័ព​អនុវត្ត​បាន​ល្អ​នូវ​វិធានការ​ការពារ​កូ​វី​ដ១៩

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ក បាន​ថ្លែង​ការ​កោតសរសើរ​ដល់​គ្រប់​ស្ថាប័ន​កងទ័ព​ដែល​បាន​ចាត់វិធានការ​រឹង​មាំ​និង​ប្រុង​ប្រ​យ័​ត្ន រួម​ទាំង​អនុវត្ត​បាន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​នូវ​វិធាន ការ​ទប់ស្កាត់​និង​ការពារ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។ ការ​ថ្លែង​ដូច្នេះ​របស់​លោក…

ខេត្តបាត់ដំបង ​៖ អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ក បាន​ថ្លែង​ការ​កោតសរសើរ​ដល់​គ្រប់​ស្ថាប័ន​កងទ័ព​ដែល​បាន​ចាត់វិធានការ​រឹង​មាំ​និង​ប្រុង​ប្រ​យ័​ត្ន រួម​ទាំង​អនុវត្ត​បាន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​នូវ​វិធាន ការ​ទប់ស្កាត់​និង​ការពារ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។

ការ​ថ្លែង​ដូច្នេះ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ក្នុង ពិធី​ប្រកាស​តាំង​មុខងារ​នាយទាហានជាន់ខ្ពស់ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង និង​កងពលតូច ថ្មើរជើង​លេខ​៥៣​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា នៅ​ចំពោះ​មុខ​បញ្ហា​កូ​វី​ដ​-១៩ លោក​សូម​អរគុណ និង​កោតសរសើរ​ដល់​គ្រប់ បណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​បាន ចាត់វិធានការ​រឹង​មាំ និង​ប្រុង​ប្រយ័ត្ន​សំខាន់ ការ​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​ការ​ណែនាំ​ក៏​ដូច​វិធានការ របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល ។ ប៉ុន្តែ​ជាមួយនឹង​ហានិភ័យ​ដែល​នៅ​មាន សូម​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​ត្រូវ​ដាក់ ចេញ​នូវ​រាល់​វិធានការ​សុខាភិបាល ក៏​ដូច​ជា​បំផុស​ឱ្យ​យោធិន​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព​អនាម័យ ផ្ទាល់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ដែល​ជា​សំខាន់​ធ្វើ​យ៉ាងណា​រក្សា ឱ្យ​បាន​ស្មារតី​នឹងនរ ដោយ​ចូលរួម​អនុវត្ត​រាល់​វិធាន ការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​។

នា​ឱកាស​នោះ​ដែរ លោក​​ឧត្តមសេនីយ៍ឯក​អគ្គមេបញ្ជាការ​រង​ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ ឆន្ទៈ​មោះមុត និង​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ របស់​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​របស់​តំបន់ ប្រតិបត្តិការ​សឹក​រង​បាត់ដំបង នៅ​ក្នុង​ដំណើរការ​កសាង​ពង្រឹង អង្គភាព​ចាប់តាំងពី​ពេល បង្កើត​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​ទទួល​បាន​ស្នាដៃ និង​សមិទ្ធិ​ផល​ជា​ច្រើន រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក​បន្ត​ថា ស្នាដៃ​ដែល​សម្រេច​បាន​ទាំង​អស់នោះ​រួម​មាន ជា​អាទិ៍​ការ​ពង្រឹង​រចនា សម្ព័ន្ធ​ដឹកនាំ​បញ្ជា​, ការ​ចាត់តាំង​ហ្វឹកហ្វឺន​រៀនសូត្រ​បំប៉ន​ជំនាញ​និង​អប់រំ​ចិត្តសាស្ត្រ​, ការ កសាង​ប្រៀប​ការពារ​ជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​សម្រួល​ដល់​ការ​បំពេញភារកិច្ច និង ជីវភាព​រស់នៅ​របស់​កងទ័ព បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​រួម​ទាំង​ការងារ​អតីត​យុទ្ធ​ជន​តាម រយៈ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា (​ស​.​អ​.​ក​.) ផង​ដែរ​។

លោក ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា ជា​យន្តការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​គោលនយោបាយ​ជួយ​ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន ក៏​ដូច​ជា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​, សមាគម អតីត​យុទ្ធ​ជន​កម្ពុជា (​ស​.​អ​.​ក​.) គឺជា​យន្តការ​បន្ថែម​ដើម្បី​ជួយ​អតីត​យុទ្ធ​ជន​យើង ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន​។

លោកបន្ត​​ថា សមាគម​នេះ មាន​រចនាសម្ព័ន្ធ ច្បាស់លាស់​ពីលើ​ដល់​ក្រោម និង​មាន​សកម្មភាព​រស់​រវើក ជា​ពិសេស​នៅ​ក្នុង​ខេត្តបាត់ដំបង នេះ​ផ្ទាល់ ដោយ​ក្នុង​នោះ​មានការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​សង្គម កិច្ច​និង​អតីត​យុទ្ធ​ជន​, កងទ័ព​, នគរបាល និង​កងរាជអាវុធហត្ថ ក្នុង​បុព្វហេតុ ការងារ​អតីត យុទ្ធ​ជន ដែល​ជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ព្រោះ​គោលនយោបាយ​សម្រាប់ អតីត​យុទ្ធ​ជន ក៏​ជា​គោលនយោបាយ​សម្រាប់​យុទ្ធ​ជន​យើង​បច្ចុប្បន្ន​ផង​ដែរ​។

លោក​ឧត្តមសេនីយ​ឯករូប​នោះ​ក៏​បាន​ថ្លែង​នូវ​ការ​ក្រើនរំលឹក​ថា សម្រាប់​អង្គភាព​ទ័ព​នីមួយ​ៗ មិនមែន​ជា​របស់​មេបញ្ជាការ ឬ​បុគ្គល​ណា​ទេ គឺជា​របស់​ជាតិ​យើង ជា​របស់​យើង​ទាំងអស់​គ្នា​។ ជាតិខ្មែរ​យើង​នៅ​បន្ត ដូច្នេះ អង្គភាព​ត្រូវ​មាន​អត្ថិភាព​នៅ​បន្ត​និរន្តរភាព ទទួល​រ៉ាប់រង​ភារកិច្ច ការពារ​ជាតិ​មាតុភូមិ ការពារ​ទឹកដី សុខ​សន្តិភាព ជូន​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់​ថា ចំពោះ ភារកិច្ច​សំខាន់​៣​របស់​អ្នកដឹកនាំ ឬ​មេបញ្ជាការ​គ្រប់​រូប គឺ (១) រក្សា​សមិទ្ធិ​ផលរប​ស់មេ បញ្ជាការ​មុន​, (២) កសាង​ពង្រឹង​អង្គភាព​បន្ថែម​លើ​គ្រប់​វិស័យ និង (៣) បន្ត​សមិទ្ធិ​ផល​ទាំង នេះ​ឱ្យ​នាយទាហាន​បន្តវេន​។ លោក​ថា ទាំងនេះ គឺជា​ភារកិច្ច​ស្នូល ដោយ​ត្រូវ​រួបរួម​គ្នា​ធ្វើ យ៉ាងណា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បន្ត​កសាង​ពង្រឹង​អង្គភាព​ឱ្យ​កាន់តែ​រឹង​មាំ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ដែរ​ថា ការ​ទទួល​បាន ការ​ដំឡើង​បុណ្យ​សក្តិ ឬ​តួនាទី គឺជា​ការ​ទទួល​បាន​សិទ្ធិ​អំណាច ប៉ុន្តែ​សិទ្ធិ​អំណាច​នេះ គឺ​ភា្ជ​ប់ មក​ជាមួយ​នូវ​ការ​ទទួលខុសត្រូវ ព្រោះថា យើង​អាច​ប្រគល់​សិទ្ធិ​ឱ្យ​គេ​ធ្វើការ ប៉ុន្តែ​យើង​មិន អាច​ផ្ទេរ​ការ​ទទួលខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​អ្នកដឹកនាំ​បាន​ឡើយ​។ ចំពោះ​ការ​តែងតាំង មុខ​តំណែង​នៅ​ក្នុង​កងទ័ពជើងគោក​ចាប់ពី​កម្រិត​មួយ​ឡើង​ទៅ គឺ​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ ជ្រើសរើស ដែល​ធ្វើ​ឡើង​ដោយ​មាន​ឋានានុក្រម​ច្បាស់លាស់ និង​ដោយ​អនុវត្ត​តាម​គោល ការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​” របស់​អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពល ខេមរភូមិន្ទ​។

ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា នៅ​ក្នុង​ការ​វាយតម្លៃ​នីមួយ​ៗ គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ បុគ្គល​តែង​មាន​ចំណុចខ្លាំង ចំណុចខ្សោយ ប៉ុន្តែ​ការ​វាយតម្លៃ​អាច​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ លក្ខណៈសម្បត្តិ​សត្យា​នុ​ម័ត រួម​មាន​ឆន្ទៈ​, សមត្ថភាព​, បទ​ពិសោធន៍​ការងារ​, សុខភាព​, ការ​ទទួលខុសត្រូវ​, ភាព​ជា​អ្នកដឹកនាំ ហើយ​ជា​ទូទៅ​ក៏​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​និរន្តរភាព ដែល​ជា​ការ​រួម​ផ្សំ​សមាសភាព​លាយ​គ្នា​រវាង​នាយទាហាន​ជំនាន់​១ ដែល​មានបទពិសោធន៍ និង​ជំនាន់​២ ជា​អ្នក​ជំនាន់​ក្រោយ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​បាន​សហការ​រួម​គ្នា ជួយ​គ្នា​បន្ត ជំរុញ​ការ​កសាង​អង្គភាព​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ជា​ចុង​ក្រោយ​ថា ភារកិច្ច​របស់​កងកម្លាំងប្រដាប់អាវុធ គឺ​ស្មោះ ត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​បូរណភាព​ទឹកដី​, ការពារ សុខ​សន្តិ ភាព​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​កសាង​ពង្រឹង​អង្គភាព​, សាមគ្គី​ផ្ទៃក្នុង ដើម្បី​រួម​គ្នា បំពេញ ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​។

លោកបាន​បន្ត​​ថា ដើម្បី​សម្រេច​ភារកិច្ច​នេះ គឺ​ទាមទារ​ឱ្យ​មានការ ដឹកនាំ ដោយ​មានការ​ចូលរួម​ទាំងអស់​គ្នា ក្រោម​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ រួម​គ្នា​ជា​អង្គ ភាព​តែ​មួយ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​អង្គភាព ឬ​ការ​ប្រៀបធៀប​គ្នា​ឡើយ ព្រោះ​វិធីសាស្ត្រ អាច​ខុស​គ្នា ប៉ុន្តែ​ទិស​ដៅ​គឺ​តែ​មួយ ហើយ​ធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន​នូវ និរន្តរភាព​នៃ សាមគ្គីភាព​នេះ ដើម្បី​ឱ្យ​អង្គភាព​ដើរទៅ​មុខ​កាន់តែ​រឹង​មាំ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ