រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ កក្កដា ២០២០នេះ មានអ្នកនិយមលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក នាំគ្នានិយាយពីរថយន្តទំនើបម៉ាក Rolls-Royce Ghost ដែលរូបភាព២ មានពណ៌ខ្មៅ និងពណ៌ស ផង ប៉ុន្តែបែរជាមានស្លាកលេខដូចគ្នា គឺ ភ្នំពេញ 2BO-7777 តើពណ៌មួយណា ជា ពណ៌ពិតប្រាកដ របស់រថយន្តទំនើបមួយគ្រឿងនេះ ?
ស្លាកលេខដូចគ្នា ពណ៌ខុសគ្នានេះធ្វើឲ្យមហាជនមានការយល់ច្រលំ និងទាមទារឲ្យជំនាញជួយបកស្រាយផង តើពណ៌ខ្មៅ និងពណ៌ស មួយណាស្របច្បាប់ដែលបានចុះបញ្ជីយានយន្តត្រឹមត្រូវ ?
បើតាមគណនីហ្វេសប៊ុកមួយបានចូលរួមមតិយោបល់ អោយដឹងថា រថយន្តទំនើបម៉ាក Rolls-Royce Ghost នេះ សេរីឆ្នាំ ២០១៤ ។ បើថ្មីវិញ មានតម្លៃខ្ទង់ ៦៥០,០០០ដុល្លារអាមរិក ប៉ុន្តែរថយន្តខាងលើនេះ ជាប្រភេទរថយន្តមួយទឹក ដែលឃើញគេប្រកាសដាក់លក់នៅប្រទេសកម្ពុជា ក្នុងតម្លៃ ២៥៨,៨០០ដុល្លារអាមេរិក កាលពីថ្ងៃទី១៤ កក្កដា ២០២០ ។ ដោយសារតែជារថយន្តមួយទឹក ត្រូវបានម្ចាស់ជាច្រើននាក់ ទិញយកទៅបិទពណ៌ផ្សេងៗគ្នា តាមតែចិត្តស្រលាញ់រាងៗខ្លួន ។
យ៉ាងណា មិនគួរណាម្ចាស់រថយន្ដ បិទស្ទីកគ័រ ប្តូរពណ៌ ស្រេមចិត្តបែបនេះទេ ព្រោះខុសច្បាប់ ដែលជាពណ៌ចុះបញ្ជី ទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូន និងបង្កាន់ដៃពន្ធនាំចូល ។
ស្លាកលេខ ភ្នំពេញ 2BO-7777 នេះ ដូចគ្នានឹងស្លាកលេខ រថយន្តទំនើបម៉ាក Rolls-Royce Ghost របស់លោក ងួន ចាន់ដេវីដ ទិញជូនកញ្ញា ទេព បូព្រឹក្ស ទុកជាកាដូថ្ងៃ Anniversary បន្ទាប់ពីទាក់ទងគ្នាបាន ៤ឆ្នាំ កន្លងមកនេះ ៕






ចែករំលែកព័តមាននេះ