ខេត្តកំពត ៖ ស្ពានដែកដែលមានវ័យចំណាស់មួយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ត្រើយកោះ ប្រមាណជាង1ពាន់300គ្រួសារ ទាមទាអោយអាជ្ញាធរខេត្តកសាងថ្មីងាយស្រួលធ្វើដំណើរចេញចូលបាន ដោយមិនភ័យខ្លាចគ្រោះថ្នាក់។

នៅព្រឹកថ្ងៃទី២២ កក្កដា ប្រជាការសង្កាត់ត្រើយកោះឈ្មោះអេល ការីន អាយុ52ឆាំ្ន ឈរយាមបិទបើកប៉ារ៉ាសស្ពានទៅកាន់ត្រើយកោះ បាននិយាយថា ពួកគាត់ជាប្រជាការពារមកពីសង្កាត់ត្រើយកោះ ត្រូវបានថ្នាក់លើចាត់តាំងអោយមកឈាមស្ពានទ្រុឌទ្រោមនេះព្រោះរថយន្តធំៗ មិនអាចបើកបរឆ្លងកាត់ស្ពាននេះបានទេ។
ប្រជាការពាររូបនេះនិយាយថា ពួកគាត់បានមកយាមស្ពានទ្រុឌទ្រោមនេះចំនួន4ខែមកហើយ។ លោកពៅ សុនចៅ សង្កាត់ត្រើយកោះបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី២២ កក្កដា ថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ត្រើយកោះនេះ មានចំនួនជាង1ពាន់300គ្រួសារ។ ហើយប្រជាពលរដ្ខរស់នៅកោះមួយនេះ មានតែស្ពានដែកមួយនេះគត់ដែលធ្វើចរាចរចេញចូលបាន ។

លោកពៅ សុន និយាយត្អូញត្អែប្រាប់បន្តថា ប្រជាពលរដ្ឋបានសួរដេញដោលរឿងស្ពានដែកនេះ ជារៀងរាល់ថ្ងៃថា តើថ្ងៃណាត្រូវបានធ្វើថ្មីជូននាក់ត្រើយកោះ ព្រោះពលរដ្ឋនៅត្រើយកោះទន្ទឹងរង់ចាំចង់បានស្ពានថ្មី ។ លោកពៅ សុន បាននិយាយថាស្ពានដែកនេះ មានប្រវែងជាប់80ម៉ែត្រ ហើយសាងសង់អោយបានខ្ពស់ជាងមុនងាយស្រួលដល់អ្នកនេសាទបើកទូកចេញចូលទៅសមុទ្របាន ។ លោកពៅសុននិយាយថា លោកមានការព្រួយបារម្ភខ្លាចបាក់ស្ពាន ខណៈពេលមានការយឺតយ៉ាវក្នុងការសាងសង់ថ្មី។
លោកជីង គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត បាននិយាយប្រាប់កាលពីរសៀលថ្ងៃទី22កក្កដាដែរថា ស្ពានដែកទៅកាន់ត្រើយកោះនេះ មានគម្រោងសាងសង់ហើយ ។ លោកអះអាងថា មិនដឹងខែណានោះទេ តែបើតាមគម្រោងត្រូវចាប់ការសាងសង់នៅឆាំ្ន2020នេះ ។

បើតាមឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត ធ្លាប់បានចុះទៅពិនិត្យមើលស្ពាននោះម្ដងដែរនៅពាក់កណ្ដាលឆាំ្ន2019 ។ លោកធ្លាប់បានប្រកាសប្រាប់ពលរដ្ឋរស់នៅសង្កាត់ត្រើយកោះថា នឹងសង់ស្ពានថ្មីជូនពលរដ្ខរស់នៅលើកោះមួយនេះ ។
ចែករំលែកព័តមាននេះ