ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សុំ​ពលរដ្ឋ​កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​សោះ ។ ការ​ស្នើ​សុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ដែល​ប្រជាជន​កម្ពុជា​ចំនួន​១៩៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​សោះ ។ ការ​ស្នើ​សុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ដែល​ប្រជាជន​កម្ពុជា​ចំនួន​១៩៧ នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​បាន​ព្យាបាល​សះស្បើយ​ចំនួន​១៤០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ។

សម្តេច​តេ ជោ​ហ៊ុន សែន បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២០​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ សម្តេច​បញ្ជាក់​ថា ៖«​ទោះបី​កម្ពុជា​យើង​មាន​អត្រា​ឆ្លង​កូ​វី​ដ​-១៩​ទាប ឬ​ទោះបី​ពុំ​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​-១៩​អោយ​សោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ គឺជា​ជំងឺឆ្លង​រាត ត្បា​ត​ដ៏​កាច​សាហាវ​បំផុត ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។

សម្តេច​បាន​គូសបញ្ជាក់​ថា អ្វី​ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន​ងាយ​ៗ គឺ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយ​បានជា​ប្រចាំ ។ យើង​រស់នៅ​ត្រូវ​មាន​សុខភាព​ល្អ ព្រោះ​បើ​អស់​សុខភាព​ហើយ អ្វី​ៗ​ក៏​នឹង​បាត់បង់​ទៅ​ជាមួយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ