ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​សាធារណការ ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ឪពុកក្មេក​របស់​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក​ឧកញ៉ា ខូ​វ ជី​លី ដែល​ជា​ឪពុកក្មេក​របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល នៅ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​ឧកញ៉ា ខូ​វ ជី​លី បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ ១​កើត ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ០៩​និង​៣០ នាទី​ព្រឹក ក្នុង​ជន្មាយុ ៩១​វស្សា ដោយ​ជរាពាធ ។

មរណភាព​របស់​លោក​ឧកញ៉ា ខូ​វ ជី​លី គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​បិតា​បង្កើត បិតាក្មេក ជីតា​និង​ជីតា​ទួត ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌ របស់​ឯកឧត្តម លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ព្រោះ​កន្លង​មក​លោក​ឧកញ៉ា ខូ​វ ជី​លី​តែងតែ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​បុត្រ​ធីតា និង​ចៅ​ៗ ប្រកបដោយ​គន្លង​ធម៌ រហូត​ក្លាយជា​បញ្ញវន្ត និង​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នៅ​ក្នុង​សង្គម ។

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ ព្រមទាំង​គណៈប្រតិភូ តំណាង​ឱ្យ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ និង​សេចក្ដី​សង្វេគ​ជាទី​បំផុត ជាមួយ​ឯកឧត្ដម លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ និង​បាន​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ឧកញ៉ា ខូ​វ ជី​លី សូម​ឱ្យ​បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ