ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទឹកជ្រោះ​អម្រឹត​» ទឹកថ្លា​យង់ និង​ត្រជាក់់​ដល់​បេះដូង​នៅ​អា​មេ​រិ​ក

9 ឆ្នាំ មុន

Multnomah Falls គឺជា​ទឹកជ្រោះ​ដ៏​ស្រស់​ប្រណីត​មា​នទី​តាំងនៅ​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន ស្ថិត​នៅ​ចន្លោះ​រវាង​តំបន់​សហគមន៍ Corbett​និង​Dodson តាម​បណ្តា​យ​ដង​ទន្លេ Historic Columbia River Highway ។

Multnomah Falls គឺជា​ទឹកជ្រោះ​ដ៏​ស្រស់​ប្រណីត​មា​នទី​តាំងនៅ​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន ស្ថិត​នៅ​ចន្លោះ​រវាង​តំបន់​សហគមន៍ Corbett​និង​Dodson តាម​បណ្តា​យ​ដង​ទន្លេ Historic Columbia River Highway ។

ទឹកជ្រោះ Multnomah Falls ហូរ​ធ្លាក់​ជា​២​ដំណាក់ ។ ដំណាក់​ទី​១ ប្រវែង​១៦៥​ម៉ែត្រ និង​ដំណាក់​ទី​២​ប្រវែង​២១​ម៉ែត្រ ។ វា​ជា​ទឹកជ្រោះ​ខ្ពស់​ជាងគេ​ស្ថិត​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន ដែល​មាន​កម្ពស់​ស​រុ​ប​១៨៩​ម៉ែត្រ និង​ជាប់​ចំណាត់ថ្នាក់​ទី​២ នៅ​អា​មេ​រិ​ក ដែល​មានទឹក​ហូរ​ធ្លាក់​ពេញ​១​ឆ្នាំ និង​ចំណាត់ថ្នាក់​ទី​១៣៧ ជា​ទឹកជ្រោះ​ខ្ពស់​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក តាម​ការ​វាយតម្លៃ​ដោយ​អង្គការ​ពិភពលោក World Waterfall Database​។

ទឹកជ្រោះ​បែប​ធម្មជាតិ​នោះ​ត្រូវ​អ្នក​រស់នៅ​ក្នុង​តំបន់​ហៅ ត​ៗ​គ្នា​ថា «​ទឹកជ្រោះ​អម្រឹត​» សម្អាង​លើ​ទឹកថ្លា​យង់ ត្រជាក់​ដល់​បេះដូង អម​ដោយ​ព្រៃ​ព្រឹក្សា​ខៀវស្រងាត់ និង​ហ្វូង​បក្សាបក្សី​ស្រែកច្រៀង​កងរំពង​ព្រៃ​ហាក់ដូចជា​សំឡេង​បំពេ​អារម្មណ៍​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​កម្សាន្ត ៕