រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ កក្កដា ពាក់ព័ន្ធពីបទ
(រំលោភលើទំនុកចិត្ត) ករណីស៊ីដាច់ប្រាក់ដើមបណ្តឹងចំនួន២ម៉ឺនដុល្លារអាមរិក ដែលឲ្យយកទៅទិញម៉ាស៊ីនបូមទឹកខ្នាតធំ ដើម្បីបម្រើវិស័យកសិកម្ម ។

ស្ត្រីដែលជាប់ជនសង្ស័យ ឈ្មោះស៊ូ ម៉ាលី អាយុ អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះលេខ០៧ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសមត្តកិច្ចឲ្យដឹងថា អង្គហេតុដែលបណ្ដាលមានការនាំខ្លួនស្ត្រីឈ្មោះ ស៊ូ ម៉ាលី មកកាន់សាលា ដំបូងនេះ គឺនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ស៊ូ ម៉ាលី និងប្ដី បានអះ អាងថា ពួកគាត់បានស្គាល់ក្រុមហ៊ុនមួយនៅប្រទេសថៃ មានលក់ម៉ាស៊ីនបូមទឹកខ្នាតធំ ដែលអាចយកមកផ្គត់ផ្គង់លើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុ ជា ។ ដោយមានការជឿទុកចិត្តលើពាក្យសំដីស្ត្រីរូបនោះ ដើមបណ្តឹងក៏បានពឹងពាក់ឲ្យជនសង្ស័យជួយកុំម៉ង់ទិញម៉ាសុីនបូមទឹកខ្នាតធំនោះចំនួន២ គ្រឿង ដើម្បីយកមកបូមទឹកផ្គត់ផ្គង់លើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ។
បន្ទាប់មកនៅថ្ងៃទី២០ ខែធ្នូ ២០១៩ ឈ្មោះ ស៊ូ ម៉ាលី ក៏បានទទួលយកប្រាក់ចំនួន១៨ មុឺនបាត ពីជនរងគ្រោះ ហើយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២ ០ ជនសង្ស័យបានទៅយកប្រាក់ចំនួន ៤១៥ ០០០ បាត (ស្មើ២ម៉ឺដុល្លារអាមេរិក)បន្ថែមទៀត ដោយសន្យាថា រយៈពេល២៥ថ្ងៃ នឹងបញ្ជូនម៉ាសុីនបូមទឹកខ្នាតធំចំនួន២គ្រឿងនោះមកប្រគល់ឲ្យម្ចាស់ប្រាក់ ។
ប៉ុន្តែរហូតមក ដល់ពេលនេះជិត៧ខែហើយ មិនឃើញជនសង្ស័យប្រគល់ម៉ាសុីនបូមទឹកមកឲ្យដើមបណ្តឹងទេ ដែលនេះជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គតផ្គង់ទឹកស ម្រាប់វិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ នឹងជាការរំលោភលើទំនុកចិត្តធ្ងន់ ធ្ងរ ដែលភាគីទាំងពីបានធ្វើកិច្ចសន្យាជាមួយគ្នា ។
ក្នុងចន្លោះពេលជិត៧ខែនេះ ដើមបណ្តឹងចេះតែតាមសួរនាំជនសង្ស័យរឿងម៉ាស៊ីនបូមទឹកចំនួន២ គ្រឿងនោះដែរ តែជាដំបូងជនសង្ស័យយកលេសដោះសារថា មូលហេតុបណ្តាលមកពីជម្ងឺកូវីដ១៩ ឆ្លងរាលដាលពេញពិភពលោក តម្រូវឲ្យភាគីខ្មែរថៃបិទព្រំដែន ទើបខកខានមិនអាចនាំម៉ាស៊ីនបូមទឹកនោះចូលមកបាន ។
សមត្តកិច្ចឲ្យដឹងទៀតថា នេះគ្រាន់តែជាការដោះបន្ទុកទេសម្រាប់ជនសង្ស័ យទេ ប៉ុន្តែនៅពេលដើមបណ្តឹងទាក់ទងជួបគ្នា ដើម្បីនិយាយពីរឿងប្រាក់២ ម៉ឺនដុល្លារនោះវិញ បែជាស្ត្រីជាប់សង្ស័យមានការគេចវេស ជាហេតុធ្វើឲ្យម្ចាស់ប្រាក់ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ដើម្បីឲ្យចាត់ការតាមផ្លូវច្បាប់ ។ មកដល់ថ្ងៃទី២២ ខែកក្កដា ដំណុំរឿងនេះ បាន និងកំពុងស្ថិតនៅដៃលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង កំពុងបើកការសាកសួរលើជនសង្ស័យ ដែលមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
ចែករំលែកព័តមាននេះ