ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​បាន​ដោះ​លែង​អ្នកទោស​ខ្មែរ​៣​នាក់​​មាន​សេរីភាព​​វិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖​ អ្នកទោស​ខ្មែរ​៣​នាក់​ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែនកាប់​ឈើ​គ្រ​ញួ​ង ​ត្រូវ​បាន​ធ្វើការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ នឹង​នាំ​ខ្លួន​យក​មកប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​២១​ កក្កដា​ ២០២០​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ​៖​ អ្នកទោស​ខ្មែរ​៣​នាក់​ ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែន
កាប់​ឈើ​គ្រ​ញួ​ង ​ត្រូវ​បាន​ធ្វើការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ នឹង​នាំ​ខ្លួន​យក​មក
ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​ម៉ោង​១​រសៀល​ថ្ងៃ
ទី​២១​ កក្កដា​ ២០២០​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត
មាន​ជ័យ​។

អ្នកទោស​ខ្មែរ​៣​នាក់​ ដែល​ក្រុម​អាជ្ញាធរ​ថៃ​​អះ​អាង​នឹង​ធ្វើ​បទចោទប្រកាន់​នោះ ​១-
ឈ្មោះ​​កង តូង ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង
ប្រា​សាទ ខេត្តឧត្តរមានជ័យ​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៤​តុលា​២០១៨ ​ឈ្មោះ​ឈុ​ន
ចាន់​រី​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិបរ​ក្នុង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្ត
កំពត​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៣៣​មិ​នា​២០១៨​ និងម្នាក់​ទៀត​ឈ្មោះ​ឈឿ​ម កាយ
ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ជាយ​សំពៅ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត
កំពង់ធំ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​២០១៧​អ្នក​ទាំង​៣​ជាប់គុក​នៅ​ខេត្ត​ស៊ី​សា
កេ​ត​ប្រទេស​ថៃ​ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ចូល​តាម​ច្រក
​វាល​ខ្សាច់​។

មន្ត្រី​កម្ពុជា​ដែល​នៅ​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ៣​នាក់​ បន្ទាប់​ពី​បាន​ទទះ​ល​ពី​ក្រុម​អាជ្ញាធរ​ថៃ ខាង​កម្ពុជា​បាន​ធ្វើការ​អប់រំ និងណែ​នាំ​​ ហើយ​​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​បន្ត​ដោយ​ខុសច្បាប់ ​ក្រោយ​​ពី​ធ្វើការ​ណែនាំ​សមត្ត​កិច្ច​បានឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល។

គួរ​​រំលឹក​ថា​៖​ តាម​ការ​សង្កេត​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ក្រុម​អ្នកទោស​ខ្មែរ​ ដែល​ជា
ប់​ចោទ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​នេះ ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ករណី​នេះ​វា
បាន​កើតឡើង​ស្ទើ​តែ​រាល់ថ្ងៃ​ទៅ​ហើយ តើ​នៅ​​ក្នុង​ពន្ធ​​នា​គារ​ថៃ​ ទោស​ពី​បទ​នេះ ​នៅ​សេសសល់​ប៉ុន្មាន​រយ​ប៉ុន្មាន​ពាន់​នាក់​ទៀត​ ទើប​អស់ពី​គុក​ក្នុង​ប្រទេស​ថៃ?

អត្ថបទសរសេរ ដោយ