ស្រុកព្រៃនប់៖ សម្ភារៈហាត់ប្រាណចំនួន២០ប្រភេទ ត្រូវបានយកមកបំពាក់នៅរង្វង់មូលសួនច្បារវាលរេញ នៅថ្ងៃទី២២ កក្កដា នេះ សម្រាប់ជូនប្រជាពលរដ្ឋគ្រប់វ័យហាត់ប្រាណ ដើម្បីសុខភាព ។

កន្លងមក ស្ថិតនៅចណុចនេះ ភាគច្រើនឃើញពលរដ្ឋលោកហាត់ប្រាណតាមសក្ខណៈរត់ ដើរដោយពុំមានសម្ភារហាត់ឡើយ ហើយទាំងនេះគឺជាអ្វីដែលពលរដ្ឋត្រូវការ ព្រោះថា ក្រៅតែមកពីប្រកបរបរប្រចាំថ្ងៃ សុខភាពគឺជាភាពចាំបាច់សម្រាប់មនុស្សគ្រប់រួប ។

ជាមួយគ្នានេះលោកសរ កក្កដាអភិបាលស្រុកព្រៃនប់ថ្លែងថា ឆ្លើយតបទៅនិងសកម្មភាពប្រជាពល ពាក់ព័ន្ធទៅនឹងសុខភាព ក្រៅពីអប់រំបញ្ហារក្សាអនាម័យ ការហាត់ប្រាណនេះ ក៏ជាតម្រូវការចាំបាច់សម្រាប់សុខភាពលរដ្ឋទូទៅ ដែលជាជាក់ស្តែងកន្លងមក ពលរដ្ឋមួយចំនួនហើយជាប្រចាំ លោកហាត់ប្រាណតាមរយៈ ការដើរ រត់ នៅតាមសួនច្បារ និងតាមទីធ្លាមួយចំនួនទៀត នៅប្រជុំជននេះ ។

លោកអភិបាលបន្តថា ដោយពិនិត្យឃើញមានសកម្មភាពនេះ លោកបានស្វែងសប្បុរសជនជួយជាសម្ភារហាត់ប្រាណបានចំនួន២០ប្រភេទ ហើយនៅព្រឹកថ្ងៃទី២២ កក្កដា នេះដែរ ត្រូវបានយកទៅតំឡើងនៅទីប្រជុំជនចំណុចរង្វង់មូលសួនច្បារជូនពលរដ្ឋគ្រប់វៃសម្រាប់ជាភាពងាយស្រួល ក្នុងហាត់ដើម្បីសុខភាពក្រោយពីសម្រាក់ពីប្រកបរបរផ្សេងៗ ។


ចែករំលែកព័តមាននេះ