ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ថៃ​កំពុង​មាន​ហាងឆេង​ ខណៈ​កសិករ​ខ្មែរបោះបង់ចោលការ​ចិញ្ចឹម​ (វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សាច់​ជ្រូក​ជាទី​ពេញ​និយម​បរិភោគ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជនបរទេស​ដែល​រស់នៅ​ក្នុង​ខេត្តស្វាយរៀង ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់តាំងពី​មាន​ផ្ទុះ​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ​និង​ការ​នាំ​ជ្រូក​ពី​ប្រទេស​ជិតខាង​ច្រើន ប្រជា​កសិករ​បាន​បោះ​បង់​ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ក៏​ដូច​ជា​កសិដ្ឋាន​ខ្នាត​តូច​ដោយសារ​មាន​ឈ្មួញ​នាំ​ជ្រូក​រស់​និង​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​ចូល​មក​លក់​ដែល​មាន​តម្លៃ​ថោក​ជាង​ជ្រូក​ដែល​ប្រជា​កសិករ​ចិញ្ចឹម​តាម​ផ្ទះ ធ្វើ​ឲ្យ​ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​មានការ​ខាតដើម​ទុន ដោយ​គ្រួសារ​ខ្លះ​ខាត​ទុន​ហើយ​ជំពាក់​ប្រាក់​ធនាគារឯកជន​ទៀត​ទើប​បង្ខំចិត្ត​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក​រហូត​ស្ទើ​ដាច់​មេ​ពូជ​ជ្រូក​រហូត​បច្ចុប្បន្ន​។ បើ​តាម​ឈ្មោះ​កុ​ល​មួន…

ខេត្តស្វាយរៀង ​៖ ​សាច់​ជ្រូក​ជាទី​ពេញ​និយម​បរិភោគ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជនបរទេស​ដែល​រស់នៅ​ក្នុង​ខេត្តស្វាយរៀង ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់តាំងពី​មាន​ផ្ទុះ​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ​និង​ការ​នាំ​ជ្រូក​ពី​ប្រទេស​ជិតខាង​ច្រើន ប្រជា​កសិករ​បាន​បោះ​បង់​ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ក៏​ដូច​ជា​កសិដ្ឋាន​ខ្នាត​តូច​ដោយសារ​មាន​ឈ្មួញ​នាំ​ជ្រូក​រស់​និង​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​ចូល​មក​លក់​ដែល​មាន​តម្លៃ​ថោក​ជាង​ជ្រូក​ដែល​ប្រជា​កសិករ​ចិញ្ចឹម​តាម​ផ្ទះ ធ្វើ​ឲ្យ​ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​មានការ​ខាតដើម​ទុន ដោយ​គ្រួសារ​ខ្លះ​ខាត​ទុន​ហើយ​ជំពាក់​ប្រាក់​ធនាគារឯកជន​ទៀត​ទើប​បង្ខំចិត្ត​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក​រហូត​ស្ទើ​ដាច់​មេ​ពូជ​ជ្រូក​រហូត​បច្ចុប្បន្ន​។

បើ​តាម​ឈ្មោះ​កុ​ល​មួន ភេទ​ប្រុស អាយុ​៣៧ ជា​អាជីវករ​ចែកចាយ​ជ្រូក​ រស់នៅ​ភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ដែល​ជា​កន្លែង​ចែកចាយ​ជ្រូក​ធំ​ជាងគេ​នៅ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​តាម​ទីផ្សារ​ក្នុង​ខេត្តស្វាយរៀង​មួយ​ថ្ងៃ​ត្រូវការ​ជ្រូក​១៥០​ក្បាល​ទៅ​២០០​ក្បាល​ថ្ងៃ​ខ្លះ​ជាង​២០០​ក្បាល ​។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​ជ្រូក​រស់​ដែល​អាជីវករ​ដើរ​ប្រមូល​ទិញ​តាម​ផ្ទះ​ក្នុង​១​ថ្ងៃ​បាន​៥​ក្បាល​ទៅ​១០​ក្បាល​តម្លៃ​ថោក​ជាង​ជ្រូក​របស់​ក្រុមហ៊ុន​និង​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​ជ្រូក​កសិករ​ខ្មែរ​ភាគច្រើន​ជ្រូក​ដែល​មាន​ខ្លាញ់​ច្រើន ទិញ​១​គីឡូ​​ក្រាម​៩,៥០០​ទៅ​១០,០០០​រៀល​(​តាម​ពូជ​ជ្រូក​)​លក់​ចេញ​ចែកចាយ​ទៅ​ឲ្យ​អាជីវករ​កាប់​សាច់​១​គីឡូ​ក្រាម​១១,០០០​រៀល​ ។​ ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី ក៏​មាន​តិច​ដែរ​គឺ​២​ថ្ងៃ ក្រុមហ៊ុន​ដឹក​មក​ចែក​ឲ្យ​តែ​៣៥​ក្បាល​ប៉ុណ្ណោះ តម្លៃ​ជ្រូករ​ស់លក់​ចែក​ឲ្យ​តាមទី​សត្តឃាត​១​គីឡូក្រាម​ ១៤,៥០០​រៀល ។

តាម​ប្រភពដដែលបាន​បន្តទៀត​ថា ជ្រូក​រស់​នាំ​មក​ពី​ប្រទេស​ថៃ ទទួល​ពី​ក្រុមហ៊ុន​សី​វ​ម៉ី ក្នុង​១​ថ្ងៃ​១៥០​ក្បាល​ទៅ​២០០​ក្បាល តម្លៃ​ជ្រូករ​ស់ទិញ​ចូល​១​គីឡូ​១២,០០០​រៀល​លក់​ចេញ​ទៅ​ឲ្យ​អាជីវក​រទូ​ទាំង​ខេត្តស្វាយរៀង ១​គីឡូ​១៤,០០០​រៀល ។

​បើ​តាម​អាជីវក​រល​ក់​សាច់​ជ្រូក​នៅ​ផ្សារ​វាល​យន្ត ​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា តម្លៃ​សាច់​ជ្រូក​លក់​ចេញ​នៅ​លើ​ផ្សារ សាច់​សុទ្ធ ១​គីឡូ​ក្រាម​២៥,០០០​រៀល សាច់​បី​ជាន់ ១​គីឡូក្រាម ២​ម៉ឺន​រៀល ឆ្អឹងជំនីរ​ ១​គីឡូក្រាម​​២៥,០០០​រៀល ពោះជ្រូក​១​គីឡូក្រាម​ ២​ម៉ឺន​រៀល​។​

បើ​តាម​អ្នក​ធ្លាប់​ចិញ្ចឹម​ជ្រូក​នៅ​សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង​ បាន​ឲ្យ​ដឹង​ថា រូប​គាត់​ក៏​ដូច​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ផ្សេង​ទៀត​ដែរបាន​ឈប់​ចិញ្ចឹម​ជ្រូក​៤​ឆ្នាំ​មក​ហើយ ដោយ​សារ​ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​ជិតខាង​ច្រើន​ធ្វើ​ឲ្យ​ជ្រូក​ប្រជា​កសិករ​ខ្មែរ​ធ្លាក់​តម្លៃ ។ ក្រោយមក​ទៀត​មាន​ផ្ទុះ​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ទៀត​គឺ​សម្រេចចិត្ត​ឈប់​ចិញ្ចឹម​តែ​ម្តង គឺ​លក់​មេ​ជ្រូក​ពូជ អស់ហើយ​និង​ខ្លះ​បាន​វាយ​កំទេច​ទ្រុង​ចោល​ទៀត​ បើ​ចិញ្ចឹម​វិញ​គឺ​ត្រូវការ​ពេលវេលា​និង​ដើមទុន​ច្រើន ​។

តាម​ប្រភពដដែលបានបន្ត​ថា ​បើ​រាជរដ្ឋាភិបាល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ គួរតែ​បង្កើត​ច្បាប់​គ្រប់គ្រង និង​ចងក្រង​សហគមន៍​ចិញ្ចឹម​ជ្រូក ហើយ​ធានា​តម្លៃ​ទីផ្សារ​ឲ្យ​មាន​និរន្តរភាព ដោយ​រាជរដ្ឋាភិបាល ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ ​ហើយ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ដាក់​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​ចុះ​បង្រៀន​ជំនាញ​បច្ចេកទេស​និង​ជួយ​អន្តរាគមន៍​ពិនិត្យ​ព្យាបាល​ពេល​ជ្រូក​មាន​ជម្ងឺ ជា​អ្នក​សិក្សា​តម្រូវការ​ទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​បាន​តាម​តម្រូវការ​នោះ​ទើប​អាច​ច​ញ្ចឹ​ម​ជ្រូក​ឡើង​វិញ​មាន​ប្រសិទ្ធិ​ភាព​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ