ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រាជធានី​ភ្នំពេញ​​៖ ​អាជ្ញា​ធរ​​គ្រប់ខណ្ឌត្រូវ​​​ចុះ​ពិនិត្យ​​តាម​​​​ក្លិប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក ស ថេ​ត​ ស្នងការ​ងា​រាជធានី​ភ្នំពេញ​ បាន​ដាស់តឿន​ដល់​អាជ្ញា ធរ​គ្រប់​ខណ្ឌ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ក្លិបកម្សាន្ត និង…

រាជធានី​ភ្នំពេញ​ ៖​ លោក ស ថេ​ត​ ស្នងការ​ងា​រាជធានី​ភ្នំពេញ​ បាន​ដាស់តឿន​ដល់​អាជ្ញា ធរ​គ្រប់​ខណ្ឌ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ក្លិបកម្សាន្ត និង ខា​រា​៉​អូ​ខេ​ទាំងអស់​ ដែល​កែសម្រួល​ទៅ​ជា​ភោ​ជនីយដ្ឋាន ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ខណៈ​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ ​មក​ពី​បណ្តា​អធិការ​ខណ្ឌ​ទាំង​១៤​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ​កក្កដា ​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​បាន​លើក​ឡើង​ថា​ ក្នុង​នាម​ជា​កងកម្លាំង​ត្រូវ តែ​គោរព​វិន័យ មាន​សីលធម៌ មាន​អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ។ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ​ត្រូវ​តែ​បន្ត​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ តាម​បណ្តា​ក្លិប​កំសាន្ត ខារ៉ាអូខេ​ទាំងអស់ ​ត្រូវ​តែ​កែ​សម្រួល​ទៅ​ជា​ភោជនីយដ្ឋាន ដោយ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សេចក្តី​ប្រកាស​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ »​។

លោកស្នងការ​បន្ថែម​ថា កងកម្លាំង​ទាំងអស់​ ត្រូវ​ចូលរួម​គោរព​តាម​ការ​ណែនាំរ បស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​១៩ ដោយ​ពាក់​ម៉ាស់​ជា​ប្រចាំ និង​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់​ឲ្យ​បាន​ញឹកញាប់ ។

ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការ​រង អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវ​តែ​ត្រួតពិនិត្យ និង​គ្រប់គ្រង​កម្លាំង​អន្តរាគមន៍​ឲ្យ​បាន​ល្អ ដោយ​មាន​ការ​ហ្វឹកហាត់​ជា​ប្រចាំ មានការ​ប្រជុំជួរ​ត្រួតពិនិត្យ​ការ​ស្លៀកពាក់ និង​សម្ភារ​​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ។​ ម្យ៉ាងវិញទៀត​ ក្នុង​នាម​ជា​កម្លាំង​អន្តរាគមន៍​ត្រូវ​តែ​ប្រចាំការ២៤​ម៉​លើ​២៤​ម៉ ចេញ​ល្បាត​ជា​ប្រចាំ ដើម្បី​ធានា​ការពារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ការពារ​ថ្នាក់ដឹកនាំ គណ​:​ប្រតិភូ​ជាតិ និង​អន្តរជាតិ ។ ល​។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​មក​ពី​បណ្តា អធិការ​ខណ្ឌ​ទាំង​១៤ ចំនួន​៤២០​នាក់ កម្លាំង​អន្តរាគមន៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូ វ​គោក​ចំនួន​៥០​នាក់ និង​កម្លាំង​អន្តរាគមន៍​ចំនួន​១៥០​នាក់ ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី​ស្នងការ​រង លោក​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ សរុប​កម្លាំង​ទាំងអស់​ចំនួន ៦៥២​នាក់ ។​

ការ​ជួបជុំ​នេះ​ដើម្បី​ផ្តល់​ជូន អាវ​ពន្លឺ​ចំនួន១,០០០ អាវ ភ្លើងបំភ្លឺ​បំពាក់​លើ​ស្មា​ចំនួន ៥០០ ដែល​ជា​អំណោយ​ឧបត្ថម្ភ​របស់​មិត្ត​ចិន និង​ឈុត​សម្លៀក​បំពាក់​អន្តរាគមន៍​ចំនួន ៤៧០​ឈុត ដើម្បី​ចែក​ជូន​ក្រុម​អន្តរាគមន៍​ក្នុង​មួយ​ខណ្ឌ​ទទួល​បាន​ចំនួន ៣០​ឈុត​សម្រាប់​៣០​នាក់ ។

សូម​ជម្រាប​ថា ​មួយ​រក​ពេល​នេះ​ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ក្លឹ​ប​កំសាន្ត កា​រ៉ា​អូ​ខេ ពិសេស​នោះ​ម្តុំ​ផ្សារ​កណ្តាល​សមត្ថកិច្ច​បាន​ធ្វើ ការ​រៀបចំ សណ្តាប់​បាន​ល្អ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ