ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្ត្រី​ខ្មែរ​-​អា​មេ​រិ​កាំ​ង​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​ត្រូវ​រង​ពិន័យ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​មួយ​រូប​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ការ​ភ័យ​បារម្ភ​ក្នុង​ចំណោម​មហាជន​កន្លង​មក ដោយសារ​តែ​នាង​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុងភ្នំពេញ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តកំពង់ចាម​កន្លង​មក ពេល​នេះ​នាង​បាន​ទទួលស្គាល់​កំហុស និង​សន្យា​ឈប់​រត់គេច​តទៅ​ទៀត ព្រមទាំង​បាន​បង់ប្រាក់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​មួយ​លាន​រៀល ។ យោង​តាម​កិច្ចសន្យា​របស់​ស្ត្រី លី…

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​មួយ​រូប​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ការ​ភ័យ​បារម្ភ​ក្នុង​ចំណោម​មហាជន​កន្លង​មក ដោយសារ​តែ​នាង​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុងភ្នំពេញ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តកំពង់ចាម​កន្លង​មក ពេល​នេះ​នាង​បាន​ទទួលស្គាល់​កំហុស និង​សន្យា​ឈប់​រត់គេច​តទៅ​ទៀត ព្រមទាំង​បាន​បង់ប្រាក់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​មួយ​លាន​រៀល ។

យោង​តាម​កិច្ចសន្យា​របស់​ស្ត្រី លី វី​រ៉ា​រុស (Le Virarose) ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង អាយុ ៣៦ ឆ្នាំ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​រដ្ឋបាល​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​អះអាង​និង​សន្យា​ថា «​យល់ព្រម​ទទួលកំហុស​ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​វេលា​យប់​ម៉ោង​៦៖៣០​នាទី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ដែល​មិន​បាន​អនុវត្ត​តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រីក​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​ក្នុង​ការ​គេចវេស (​លួច​រត់​) ក្នុងអំឡុងពេល​ចិ​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ភ្នំពេញ​» ។

នាង​បាន​បន្ត​ក្នុង​កិច្ចសន្យា​ថា «​យល់ព្រម​ទទួល​បង់​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ១​លាន​រៀល ដោយ​យោង​តាម​អនុក្រឹត្យ​ស្ដី​ពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល​នៅ​ក្នុង​ជំពូក​៥ ស្ដី​ពី​ទណ្ឌកម្ម​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២៩ អន​ក្រ ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ »​។
ក្នុង​នោះ​នាង​លី វី​រ៉ា​រុស (Le Virarose) -​សន្យា​ថា នឹង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​ក្នុងអំឡុងពេល​អនុវត្ត​វិធានការ​សុខាភិបាល​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ដោយ​មិន​គេចវេះ ឬ​រត់​ចេញពី​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ឡើយ ។

សូម​រម្លឹក​ថា​នាង លី វី​រ៉ា​រុស បាន​រត់​ចេញពី​សណ្ឋាគារ​មួយ​នៅ​ក្រុងភ្នំពេញ​ទីកន្លែង​នាង​ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​ថ្ងៃ​ទី ១៨ កក្កដា ដែល​ការ​លួច​ចេញ​ដោយ​មិន​គោរព​តាម វិធានការ​ច​ត្តា​ឡី​ស័ក សម្រាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺឆ្លង ជា​អន្តរជាតិ ។ បច្ចុប្បន្ន​នាង​កំពុង​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ថ្មី​នៅ​ខេត្តកំពង់ចាម ទីកន្លែង​ដែល​នាង​ធ្វើ​កិច្ចសន្យា​ទទួលស្គាល់​កំហុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ