ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ដាក់​៦​ចំណុច​ដល់​សាលា​ឯកជន​២០​មុន​ឈាន​ដល់​បើក​សាលា​ខែសីហា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​បើក​សាលា​ឯកជន​ចំនួន ២០​នៅ​ក្នុង​រាជធានី​ខេត្ត​ចំនួន ៣ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ចំនួន ៦​ដល់​សាលា​ឯកជន​ទាំងនោះ មុន​នឹង​ឈាន​បើក​ដំណើរការ​បង្រៀន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​បើក​សាលា​ឯកជន​ចំនួន ២០​នៅ​ក្នុង​រាជធានី​ខេត្ត​ចំនួន ៣ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ចំនួន ៦​ដល់​សាលា​ឯកជន​ទាំងនោះ មុន​នឹង​ឈាន​បើក​ដំណើរការ​បង្រៀន ។

លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ​២០២០​ថា ដើម្បី​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​សាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ ក្នុង​កំឡុង ខែសីហា ឆ្នាំ​២០២០ តាម​ស្មារតី​លិខិត​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី លេខ ៦៩៥ ស​ជ​ណ​.​អ​វ ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការ​រៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ លើ​គោលការណ៍​តម្រូវ​ដូច​ខាងក្រោម ៖

១. ការ​រៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការ​រៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព​) ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជា​ពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍​សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដា

២. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ មុន​ដំណើរការ​សាលា

៣. ក្នុង​ករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ​មានការ​ធ្វេសប្រហែស ឬ​ល្មើស​នឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹង​ត្រូវ​ទទួល​ការ​ព្រមាន និង​ឈាន​ទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន

៤. គ្រឹះស្ថានសិក្សា​ទាំងនេះ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាម​បែប​ចម្រុះ​គឺ ការ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក រួម​ជាមួយនឹង​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា ៥. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ​ស្តី​ពី លក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វី​ដ​ជា​មូលដ្ឋាន​គោល​សម្រាប់​ការ​រៀបចំ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​គ្រឹះស្ថានសិក្សា

៦. គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​វិធានការ​តម្រូវ​នានា​។ យ៉ាងណា​ក្តី​ក្រសួង​អប់រំ​ក៏​មិន​ទាន់​បានដឹង​ពី​ដំណើរការ​បើក​សាលា​រដ្ឋ​ឡើង​វិញ​នៅ​ថ្ងៃខែ​ណា​នោះ​ទេ​ប៉ុន្តែ​ក្រសួង​ថា​ផ្អែក​តាម​បទ​ពិសា​ធ​ន៏ និង​ការ​វាយតម្លៃ​ការ​អនុវត្ត​ដំណាក់កាល​ទី​១ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​កំណត់​បាន នូវ​ជំ​ហ៊ាន​បន្តបន្ទាប់​សម្រាប់​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣​។

ទោះបីជា​ក្រសួង​បាន​បង្ហាញ​ថា​មាន​សាលា​ឯក​ចំនួន​២០​ត្រូវ​បើក​សា​ល្បង​នៅ​ខែសីហា​ក្តី​ក៏​ក្រសួង​មិន​ទាន់​បង្ហាញ​ឈ្មោះ​សាលា​ទាំងនោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ