ខេត្តបន្ទាយមានជ័យ ៖ដើមផ្កាត្របែកព្រៃជាច្រើនដើម ត្រូវបានអភិបាលខេត្តយកទៅដាំនិងទ្រូងផ្លូវវៀងក្រុង ដែលកំពុងកសាងប្រភេទផ្លូវ៤គន្លង នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ ព្រំប្រទល់ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

ក្នុងឱកាសដែលដឹកមន្ត្រីរាជការ និងកងកម្លាំងចុះដាំផ្កាប្របែកព្រៃ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអភិវឌ្ឍន៍ប្រទេសកម្ពុជា មានការរីកចម្រើននិងវីស័យសាធារណៈនិងដឹកជញ្ជូនរឺផ្លូវថ្នល់បានកំពុងមានការរីកចម្រើនគ្រប់ទឹសទីសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកបានទាន់ពេលវេលានិងឆាប់រហ័ស។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងកសាងផ្លូវជាតិលេខ៥ជាស្តែងនៅក្នុងភូមិសាសខេត្តបន្ទាយមានជ័យដែលតភ្ជាប់ពីខេត្តបាត់ដំបងដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយបានកសាងជាបណ្តើរដោយខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបានដាំដើមផ្កាត្របែកព្រៃនិងទ្រូងផ្លូវវៀងក្រុងដែលជាប់ព្រំប្រទល់ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណដែលជាប្រភេទផ្លូវ៤គន្លូងគឺផ្លូវ២ទៅ២មក។

ឯកឧត្តមបានបញ្ជាក់ថា៖ការដាំផ្កាត្របែកព្រៃនេះដើម្បីលំអតាមដងផ្លូវអោយមានសោភ័ណភាពល្អនៅពេលដែលយើងបើកបរថយន្ត និងទោចក្រយានយន្តឃើញទេសភាពស្រស់បំព្រង ទទឹមការដាំផ្លាត្របែកព្រៃលំអដងផ្លូវ ត្រូវចូលរួមថែរក្សាទាំងអស់គ្នានេះជាសម្បត្តិរួមគឺដាំលំអផ្លូវដើម្បីប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវបានឃើញទេសភាព៕

ចែករំលែកព័តមាននេះ