ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ម្នាក់ ស្បថ​ឈប់​ទិញ​រថយន្ដ​អត់​ពន្ធ​ជិះ ក្រោយ​គយ​ចាប់ ពិន័យ​ជាង​១០​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ យោង​តាម​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Hong loeung ដែល​គេ​ស្គាល់​ថា ជាម​ន្ដ្រី​យោធា​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ យោង​តាម​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Hong loeung ដែល​គេ​ស្គាល់​ថា ជាម​ន្ដ្រី​យោធា​ផង​នោះ បាន​បង្ហោះ​សារ​មួយ​ឃ្លា អម​ជាមួយ​រូបភាព​ជា​ច្រើន​សន្លឹក រៀបរាប់​ថា «​ខ្ញុំ លឿង ហុង សូម​ស្បថ​ថា​ថ្ងៃក្រោយ និង​ឈប់​ទិញ​ឡាន​អត់​ព​ន្ឋ ជិះ​ទៀត​ហើយ ឡាន​នេះ ពីរ​ថ្ងៃ​ទៀត គឺ​មួយ​ឆ្នាំ​គត់​ត្រូវ​ចាប់ ។ (​ឡាន​នេះ ជិះ​បាន​តែ ជិត​មួយ​ខែ​ត្រូវ​ចាប់​) ឥឡូវ​ត្រូវ បង់​ព​ន្ឋ​100% + ពិន័យ​10% = 102303$» ។

ក្រោយ​ពី​បាន​បង្ហោះ​សារ​ស្បថស្បែរ ឈប់​ទិញ​រថយន្ត​អត់​ព​ន្ឋ​ជិះ​ទៀត គណនី​ហ្វេ​ស​ប៊ុក Hong loeung ក៏​បាន​លុប​ខ្លឹមសារ និង​រូបភាព​ចេញ​វិញ​ផង​ដែរ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​ជូនដំណឹង និង​អញ្ជើញ ជា​លើក​ចុង​ក្រោយ ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ ដែល​ត្រូវ​បាន​បង្ក្រាប ចូលខ្លួន​មក បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ និង​ពិន័យ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(​អ​.​គ​.​រ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ថា រថយន្ត និង​ទំនិញគេចពន្ធ ដែល​ខ្លួន​បាន​រឹបអូស​នោះ នឹង​ត្រូវ​ដាក់​លក់ ប្រសិនបើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​នោះ​ទេ ។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​រយៈពេល​៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ដូច​ខាងលើ​នេះ ឲ្យ​ម្ចាស់​រថយន្ត និង​ទំនិញគេចពន្ធ​ចូលខ្លួន​ទៅ​ដោះស្រាយ ។

ម្ចាស់​រថយន្ដ​អត់​ពន្ធ​នាំ​ចូល ដែល​ត្រូវ​មន្ដ្រី​គយ​ចាប់​នា​ពេល​កន្លង​ទៅ ត្រូវ​អគ្គនាយកដ្ឋាន​គយ ចេញ​លិខិត​អញ្ជើញ​នីមួយ​ៗ ដាច់​ដោយឡែក ដើម្បី​ឲ្យ​ចូលខ្លួន​មក​បង់ពន្ធ​នាំ​ចូល និង​ប្រាក់​ពិន័យ​១០​ភាគរយ ទើប​បំពេញ​ភាព​ស្របច្បាប់​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ