ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​មួយ​កន្លែង​ក្នុង​ឃុំ​ស្រែ​ណូ​យ ត្រូវ​បាន​ជួសជុល​រួច​ជា​ស្ថាពរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក ធិ​ន​នី​វិ​ធូរ អភិបាល នៃ​គណៈ​អភិបាល ស្រុក​វ៉ា​រិ​ន…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក ធិ​ន​នី​វិ​ធូរ អភិបាល នៃ​គណៈ​អភិបាល ស្រុក​វ៉ា​រិ​ន ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​វ៉ា​រិ​ន សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​ស្រុក ឃុំ រដ្ឋបាល​ឃុំ​ស្រែ​ណូ​យ មេ​ភូមិ និង​កម្លាំង​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​ល្វា ភូមិ​គោក​វត្ត និង​ភូមិ​ស្រែ​សមុទ្រ នៃ​ឃុំ​ស្រែ​ណូ​យ ដែល​មាន​កម្លាំង​ចូលរួម​សរុប​ចំនួន ១៥៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន ១២​នាក់ បាន​សាមគ្គី​គ្នា​ចូលរួម​ជួសជុល​ស្ពាន​ស្រែ​សមុទ្រ​នេះ រួចរាល់​ជា​ស្ថាពរ​ហើយ​។

សូម​បញ្ជាក់​ថា ស្ពានឈើ​មួយ​កន្លែង​ប្រវែង​៣៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រែ​សមុទ្រ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បាក់​ទ្រេត​សសរស្ពាន មិន​អាច​ធ្វើ​ដំណើ​បាន​រយៈ ពេល​កន្លង​មក​។ លោក ធិ​ន​នី​វិ​ធូរ អភិបាល នៃ​គណៈ​អភិបាលស្រុក​វ៉ា​រិ​ន បាន​ឲ្យ​ដឹង​ថា ឆ្លើយ​តប​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង ភូមិ​ស្រែ​សមុទ្រ​, ភូមិ​គោក​វត្ត និង​ភូមិ​ល្វា នៃ​ឃុំ​ស្រែ​ណូ​យ ដែល​បាន​ស្នើ​សុំ​ជួសជុល​ស្ពានឈើ មួយ​កន្លែង​នេះ ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ងាយស្រួល​នៅ​រដូវវស្សា​នោះ​លោក និង​លោក ប៊ុត វិបុល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​វ៉ា​រិ​ន​ក៏​បាន សហការ​ជាមួយ​កម្លាំង សមត្ថកិច្ច​ស្រុក ឃុំ​រដ្ឋបាល​ឃុំ​ស្រែ​ណូ​យ និង​មេ​ភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​៣ បាន​ធ្វើ ការ​ជួសជុល​ស្ពាន​ស្រែ​សមុទ្រ​នេះ​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។

លោក ធិ​ន​នី​វិ​ធូរ បាន​បញ្ជាក់​ទៀត​ថា ស្ពានឈើ​នេះ​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម និង​បាក់​ទ្រេត​សសរស្ពាន ដែល​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង កាត់​បាន​ព្រោះ​ការ​ធ្វើ​ដំណើរ​កន្លង​មក​គឺ​នៅ​រដូវប្រាំង​ទឹក ស្ទឹង​ស្រក​អស់​ប្រជាពលរដ្ឋ​គាត់​ធ្វើ ដំណើរ​ចុះ​វាង​ក្នុង​ស្ទឹង ប៉ុន្តែ​ដល់​រដូវវស្សា​ទឹកស្ទឹង​ចាប់ផ្ដើម​ឡើង​បន្តិច​ម្តង​ៗ ធ្វើ​ឲ្យ​គាត់​ពិបាកធ្វើ​ដំណើរ ហើយ​ការ​ជួសជុល​ស្ពាន​នេះ បាន​ចំណាយ​សរុប​ជា​ថវិកា​ចំនួន ៩.០២៥.៦០០​រៀល ទៅ​លើ​ការ ទិញ​ឈើ​សម្ភារ និង​អាហារ ដែល​ថវិកា​ទាំងនេះ បាន​មក​ពី​ការ​ចូលរួម​ពី​អា​ជីករ និង សប្បុរសជន​ក្នុងស្រុក​ផង​ដែរ​។

លោក​អភិបាលស្រុក​វ៉ា​រិ​ន បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត ដែល​បាន​មក​ពី​ការ​ចូលរួម​សហការ និង​សាមគ្គី​គ្នា​សម្រេច​បាន លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ដូច្នេះ​តាម​រយៈ​នេះ លោក​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សូម​ជួយ​ថែរក្សា​ស្ពាន​នេះ ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុង​ការ​បម្រើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ