ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បាន​ណែរនាំ​វី​ធី​ខ្លះ​ៗ នៃ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយក្នុង​សម័យ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុខភាព​ផ្លូវចិត្ត ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សុខភាព​មនុស្ស ដែល​ក្រួ​សួង​សុខាភិបាល បាន​ចាត់ទុកជា​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព​នានា នៃ​បញ្ហា​សុខភាព​សាធារណៈ​។ ដើម្បី​ការពារ​បង្ការ​បញ្ហា​សុខភាព​ផ្លូវចិត្ត…

រាជធានី​ភ្នំពេញ ៖ សុខភាព​ផ្លូវចិត្ត ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សុខភាព​មនុស្ស ដែល​ក្រួ​សួង​សុខាភិបាល បាន​ចាត់ទុកជា​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព​នានា នៃ​បញ្ហា​សុខភាព​សាធារណៈ​។ ដើម្បី​ការពារ​បង្ការ​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​អាច​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ លើ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ ក្នុង​ស្ថានភាព​ដែល​ការ​រាតត្បាត​វីរុស​កូ​វី​ដ​១៩ នៅ​បន្ត​ក្នុង​រយៈពេល​យូរ​ទៀត​នោះ នៅ​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ ២០២០​នេះ ក្រសួងសុខាភិបាល បាន​ណែរ​នាំ​វី​ធី ខ្លះ​ៗ ចំពោះ​ក្រុម​គ្រូពេទ្យ និង​អ្នក​ថែទាំ​សុខភាព​អ្នកជំងឺ ដែល​មាន​ដូច​រៀបរាប់​ខាងក្រោម​នេះ ៖
ក​ – ប្រការ​ដែល​ត្រូវ​ប្រកាន់​យក

  1. ត្រូវ​ទទួលយក​នូវ​ស្ថានភាព​ដែល​ខ្លួន​កំពុង​ជួប​ប្រទះ ឬ​កំពុង​តែ​ប្រឈម
  2. ត្រូវ​ត្រួតពិនិត្យ​ខ្លួនឯង (​ពាក់​ម៉ាស់​ឱ្យ​បាន​ត្រឹមត្រូវ លាង​សំអាត​ដៃ​ឱ្យ​បាន​ទៀងទាត់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​ឱ្យ​បាន​មួយ​ម៉ែត្រ​កន្លះ​ឡើង​)
  3. បំពេញការងារ​ក្នុង​ភាព​ដៃគូ ឬ​ជា​ក្រុម ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ការ​ចម្លង
  4. មាន​ពេលវេលា​សម្រាក​ស្មឹង​ស្មា​ធ​រយៈពេល​ខ្លី (Brief relaxation) ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​ផ្លូវចិត្ត
  5. មានការ​ពិគ្រោះ​យោបល់​ជា​ប្រចាំ ជាមួយ​អ្នក​រួមការ​ងារ ឬ​មិត្តភក្តិ
  6. មាន​ពេល​សម្រាក​ការងារ​សម្រាប់​ការ​លំហែ និង​ថែទាំ​រាង​កាយ
  7. ស្វែងរក និង​តាមដាន​ព័ត៌មាន​ពិត ជឿ​ទុកចិត្ត​បាន ដើម្បី​ជួយ​ដល់​ការ​សម្រេចចិត្ត
  8. រក្សា​ភាព​ព្រួយបារម្ភ​ឱ្យ​សម្រប​នឹង​តថភាព​ជាក់ស្តែង
  9. ធ្វើការ​ពិចារណា​ខ្លួនឯង​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ជៀសវាង​ការ​ភ័យ​បារម្ភ​ហួសហេតុ
  10. ផ្តោត​លើ​កិច្ច​ខិតខំ​របស់​ខ្លួនឯង និង​លទ្ធភាព ថាមពល​ដែល​ខ្លួន​មាន
  11. ពង្រឹងស្មារតី​រឹងប៉ឹង អត់ធ្មត់ ការ​អធ្យាស្រ័យ និង​ត្រូវ​មាន​សេចក្តី​សង្ឃឹម
  12. ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ពិសេស​ការ​អនុវត្តន៍​វិធានការ​ការពារ​កុំឱ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ​១៩ មក​បុគ្គល​ផ្ទាល់ខ្លួន និង​ទៅ​អ្នក​ដទៃ​។
    ខ​)- ប្រការ​ដែល​ត្រូវ​ជៀសវាង
  13. ធ្វើ​ការងារ​យូរ​ពេក ភ្លេច​ផ្ទៀងផ្ទាត់​ការងារ​ជាមួយ​អ្នក​រួមការ​ងារ
  14. ធ្វើ​ការងារ​មិន​មាន​ពេល​សម្រាក​សោះ
  15. ការ​ញុំ​ា​អាហារ​ផ្អែម និង​កាហ្វេ​ច្រើន
  16. ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ការ​ប្រើប្រាស់​ថ្នាំ​ងងុយគេង​ច្រើន​ហួសហេតុ
  17. ព្យាយាម​វាយតម្លៃ​ច្រើន​ហួសហេតុ​អំពី​ផល​អវិជ្ជមាន នៃ​ការងារ​ដែល​ខ្លួន​បាន​ធ្វើ
    ក្រសួង​បាន​បន្ថែម​ថា ប្រសិនបើ​បងប្អូន​ប្រជា​ព​រដ្ឋ បុគ្គល ឬ​ក្រុម​គ្រូពេទ្យ និង​អ្នក​ថែទាំ​សុខភាព មាន​ភាព​តឹង​ផ្លូវចិត្ត រយៈពេល​លើស​ពី ២ ស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យ​បាល​ជំងឺផ្លូវចិត្ត ឬ​អ្នកជំនាញ​ផ្លូវចិត្ត ឬ​ស្វែងរក​ការ​ជួយ​គាំទ្រ ឬ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​មាន​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ