ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បុរស​គួរ​ចូលរួម​ក្នុង​ការ​មើលថែ​រក្សា​ក្នុង​គ្រួសារ​យ៉ាងណា ពេល​ភរិយា​ប្រឡូក​ក្នុង​អាជីវកម្ម?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​គិត​ថា​ផ្នត់គំនិត ដែល​ថា​បុរស​គួរតែ​ចូលរួម​ក្នុង​ការ​មើលថែ​រក្សា​ក្នុង​គ្រួសារ​នេះ បុរស​ខ្លះ​ក៏​អាច​ទទួលយក​បាន ហើយ​ខ្លះ​ក៏​មិន​អាច​ទទួលយក​ដែរ ។ ប៉ុន្តែ​បន្តិច​ម្តង​ៗ ខ្ញុំ​គិត​ថា នឹង​អាច​ទទួលយក​បាន​ច្រើន​ជាង​នេះ…

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​គិត​ថា​ផ្នត់គំនិត ដែល​ថា​បុរស​គួរតែ​ចូលរួម​ក្នុង​ការ​មើលថែ​រក្សា​ក្នុង​គ្រួសារ​នេះ បុរស​ខ្លះ​ក៏​អាច​ទទួលយក​បាន ហើយ​ខ្លះ​ក៏​មិន​អាច​ទទួលយក​ដែរ ។ ប៉ុន្តែ​បន្តិច​ម្តង​ៗ ខ្ញុំ​គិត​ថា នឹង​អាច​ទទួលយក​បាន​ច្រើន​ជាង​នេះ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ជំនាន់​ក្រោយ​ៗ​នេះ បុរស​ក៏​ដូច​ជា​ឪពុក​មួយ​ចំនួន ខ្ញុំ​ឃើញ​គាត់​ធ្វើ​ការងារ​ផ្ទះ ជំនួស​ភរិយា​ប្រហែលជា​ពាក់កណ្តាល​ហើយ​» ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី អេ​ង លី​គង់ សហ​ស្ថាបនិក និង​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។ លោកស្រី​បាន​បញ្ជាក់​ថា​ស្ត្រី​ប្រឡូក​ក្នុង​អាជីវកម្ម​ប្រឈម​មុខ​នឹង​ការ​លំបាក​ច្រើន​ជាង​បុរស មិន​ថា​ទំនាក់ទំនង​ខាងក្រៅ ក៏​ដូច​ជា​កិច្ចការ​ក្នុងផ្ទះ​ឡើយ ។ ព្រោះ​ជា​ទូទៅ មិន​ថា​ស្ត្រី​មាន​ឋានៈ តួនាទី​ធំ​ប៉ុណ្ណា​នៅ​ក្នុង​ស្ថាប័ន​ណា ឬ​មុខ​ជំនួញ​ណា​នោះ​ទេ ស្ត្រី​គឺ​នៅ​តែ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្ទះសម្បែង​និង​ការ​មើលថែ​កូនចៅ ។

ដូច្នេះ​ជា​រួម បុរស​គួរតែ​លើកទឹកចិត្ត​ភរិយា​ក្នុង​ការ​ប្រឡូក​និង​ដឹកនាំ​អាជីវកម្ម តាម​រយៈ​ការ​ចូលរួម​ចំណែក​ក្នុង​ជួយ​ការងារ​ផ្ទះ​និង​ការ​មើលថែ​កូនចៅ​ផង​ដែរ ។ លោកស្រី អេ​ង លី​គង់ ដែល​ជា​នាយិការ​របស់​មន្ទី​ព្យាបាល​ធ្មេញ Master Care បាន​បន្ត​ថា លោកស្រី​កត់​សម្គាល់ថា​នៅ​សម័យ​បច្ចុប្បន្ន​នេះ មានការ​ប្រែប្រួល​ខ្លាំង​ចំពោះ​ឥរិយា​បទ​របស់​បុរស ។ ត្រង់នេះ​មាន​ន័យ​ថា បុរស​ជា​ច្រើន​មានការ​បើក​ទូលាយ ចេះ​ជួយ​ចូលរួម​ក្នុង​ការ​នៅផ្ទះ​សម្បែង ខណៈ​ភរិយា​ជាប់រវល់​នឹង​ការងារ​មុខ​ជំនួញ​ខាងក្រៅ ។

លោកស្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តែបើ​ជំនាន់​ខ្ញុំ​អត់​ទេ ជំនាន់​ឪពុក​ម្តាយ​ខ្ញុំ​អីហ្នឹង​ក៏​កាន់តែ​អត់​ទៀត​តែ​ម្តង ។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​បុរស ឬ​ស្វាមី​ជួយ ការងារ​ក្នុង​គ្រួសារ និង​ស្ត្រី​ខ្លួនឯង​នឹង​គិតគូរ​ថា​កុំឱ្យ​ពឹងផ្អែក​លើ​បុរស​ទាំងស្រុង នៅ​ក្នុង​ការ​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម មាន​ន័យ​ថា​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ ។ ព្រោះថា​ការ​រក​ចំណូល​បន្ថែម​ក្នុង​គ្រួសារ​នេះ​អាច​ជួយ​ជា​ផ្នែក​មួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​រឹង​មុំ​ា​ផង​ដែរ​។ ហើយ​សម័យកាល​ឥឡូវនេះ គេ​ហៅ​ថា​សម័យកាល​បដិវត្តន៍​បច្ចេកវិទ្យា​ផង អ្វី​ៗ​មានការ​ប្រកួតប្រជែង មនុស្ស​ទាំងអស់​ត្រូវ​ធ្វើការ​ទាំងអស់ បើ​យើង​ធ្វើការ​តែ​ម្នាក់​អាច​ប្រឈម​ហានិភ័យ​ខ្លាំង នៃ​ជីវភាព​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ