ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងពលតូច​លេខ​70​ស្វាគមន៍​​អនុព័ន្ធយោធា​ហ្វ៊ី​លី​ពី​ន​ពង្រឹង​កិច្ច​សហការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជា​ការ​កងពលតូច​លេច​៧០ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជា​ការ​កងពលតូច​លេច​៧០ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​អនុញ្ញាត​ឲ្យ​វរ​សេនីយ៍​ឯ​ក សាលី​ម៉ារ អ អ៊ី​ម​ភើ​រាល អនុព័ន្ធយោធា​ហ្វ៊ី​លី​ពី​ន​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម ។

ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​បេសកកម្ម​ការទូត​របស់​វរសេនីយ៍ឯក សាលី​ម៉ារ អ អ៊ីម​ភើ​រាល នៅ​កម្ពុជា ហើយ​សង្ឃឹមថា​យើង​ពិតជា​មាន​កិច្ច
សហការ​ល្អជា​មួយ​គ្នា ។

លោក​មេបញ្ជាការ​កងពលតូច បាន​រំឭក​ពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ហ្វ៊ី​លី​ពី​ន ដែល​មាន​ចាប់តាំងពី​ឆ្នាំ​១៩៥៧ ហើយ​ត្រូវ​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧៥ ដោយសារ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​ទើបតែ​ក្នុង​ឆ្នាំ​១៩៩២ ប្រទេស​យើង​ទាំង
ពីរ​ក៏​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ និង​បាន​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ថ្ងៃ​ភ្ជាប់​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ហ្វ៊ី​លី​ពី​ន ផង​ដែរ ។

ពាក់ព័ន្ធ​លើ​វិស័យ​ការពារ​ជាតិ ឧត្តម​សេនី​យ៍​ឯក ម៉ៅ សុ​ផា​ន់ បាន​គូសបញ្ជាក់​ថា កន្លង​មក​ក្នុង​ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ។ ដោយឡែក​នៅ​ឆ្នាំ​២០១៩ កងពលតូច​លេខ​៧០​ក៏​បាន​រៀប​ចំ​ប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រ​ទស​ហ្វ៊ី​លី​ពី​នដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អជា​មួយ​គ្នា ។

លោក​មេបញ្ជាការ​សង្ឃឹមថា ក្រោយ​ពី​ស្ថាន​ការណ៍​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់ កងទ័ព​ប្រទេស​ទាំង​ពីរ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ត​ទៀត ។

ជា​ការ​ឆ្លើយ​តប វរសេនីយ៍ឯក សាលី​ម៉ា​ អ អ៊ី​ម​ភើ​រាល បាន​សម្តែង​អំណរ​គុណ​ឧត្តមសេនីយ៍​ឯក​មេបញ្ជាការ ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​លោក​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ឱកាស​នេះ ។ លោក​អនុព័ន្ធយោធា បាន​សម្តែង​ការ​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានគ្រប់គ្រង​និង​ទប់ស្កាត់​បាន​ល្អ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ ហើយ​រូប​លោក​មាន​បំណង​សិក្សា​ស្វែង​យល់​លើ​បញ្ហា​នេះ ។

វរសេនីយ៍ឯក សាលី​ម៉ា អ អ៊ី​ម​ភើ​រាល ក៏​បាន​កោតសរសើរ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​កន្លង​មក តាម​នយោបាយឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ហ្វ៊ី​លីពី​ន​ត្រូវ​សិក្សា ។ លោក​សង្ឃឹមថា ក្នុង​ពេល​អ​នាគត​ដ៏​ខ្លី ហ្វ៊ី​លី​ពី​ន​នឹង​ទទួល​បាន​សុខ​សន្តិភាព​ដូច​កម្ពុជា​សព្វថ្ងៃ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ