រាជធានីភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានរួមទាំងមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការចុះរុះរើសំណង់អាណាធិបតេយ្យដែលបានលួចសង់ដោយខុស ច្បាប់របស់ប្រជាពលរដ្ឋមួយចំនួនតូច ( ប្រមាណ៤គ្រួសារ ) រំលោភលើដីតំបន់រមណីយដ្ឋាន ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យស្ថិតក្នុងភូមិអូរសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ ។

ប៉ុន្តែក្រោយការរុះរើសំណង់អនាធិបតេយ្យទាំងនោះក៏ស្រាប់តែមានប្រជាពលរដ្ឋដែល គេស្គាល់ថា ជាម្ចាស់ខ្ទមតូចៗ ហើយត្រូវបានសមត្ថកិច្ចរុះរើនោះចេញមុខតាមរយៈសារព័ត៌ មានមួយចំនួនដោយចោទប្រកាន់ថា ការដែលនាំឲ្យមានការរុះរើខ្ទមអនាធិបតេយ្យទាំងអស់ នោះគឺអាជ្ញាធររួមទាំងមន្ត្រីឧទ្យានុរក្សធ្វើតាមបញ្ជារបស់ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាទៅវិញដែលខុសពីការពិតទាំង ស្រុងនិងនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធ សាសនាកម្ពុជា ។
ឧកញ៉ាមហាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជាមានប្រសាសន៍ថា គាត់មិនបានពាក់ព័ន្ធឬមិនមានសិទ្ធិទៅបញ្ជាឲ្យអាជ្ញាធរឬសមត្ថកិច្ច ចុះរុះរើខ្ទមប្រជាពលរដ្ឋដែលសង់ដោយខុសច្បាប់លើដីឧទ្យានជាតិនោះទេ ។ ប៉ុន្តែសកម្ម ភាពរុះរើនោះជាការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរក៏ដូចជាមន្ត្រីឧទ្យានុរក្សក្នុងការការពារពី ការរំលោភបំពានដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យពីជនអាណាធិបតេយ្យតែប៉ុណ្ណោះ។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានឲ្យដឹងថា មជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធ សាសនាកម្ពុជាត្រូវបានកសាងឡើងតាមអនុក្រិត្យលេខ២១៥ អ.ន.ក្រ.បក ដែលមានទំហំដី ប្រមាណ១២៦ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដើម្បីជាប្រយោជន៍ក្នុង ការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិតបានឲ្យដឹងទៀតថា ពលរដ្ឋប៉ុន្មានគ្រួសារ នោះបានមក កសាងសង់ខ្ទមតូចៗ រំលោភលើដីរបស់មជ្ឈមណ្ឌលក៏ដូចជារំលោភលើ ដីរបស់ឧទ្យានជាតិ ព្រះសុរាម្រិតកុសុមគីរីរម្យផងដែរ ។ ដូច្នេះទាំងអាជ្ញាធរទាំងមន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថាន គេមានភារកិច្ចការពារតំបន់ឧទ្យានជាតិនៅតំបន់នោះមិន មែនឧបាសិកាជាអ្នកបញ្ជាឲ្យគេរុះរើ នោះឡើយ ។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា មានប្រសាសន៍ថា គាត់គឺជា អ្នកពន្យល់ធម៌ អ្នកបួសអ្នករៀនអ្នកសន្សុំបុណ្យកុសល និងជាអ្នកអប់រំចិត្តនៅក្នុង វិស័យព្រះពុទ្ធសាសនា ហើយមិនដែលបង្កទំនាស់ជាមួយអ្នកណានោះទេ ហើយសន្សុំ តែសេចក្តីសុខប៉ុណ្ណោះ ។ ដូច្នេះការចោទប្រកាន់មកលើមជ្ឈមណ្ឌលក៏ដូចចោទប្រកាន់ មកលើឧកញ៉ាមហាឧបាសិកានោះជាការមិនត្រឹមត្រូវនោះឡើយ ហើយសូមប្រកាស បដិសេធទាំងស្រុងចំពោះរាល់ការចោទ ប្រកាន់ខុសពីការពិតនោះ ។
ឧកញ៉ាមហាឧបាសិកាបានបញ្ជាក់ថា គាត់មានការហត់នឿយណាស់ទៅហើយក្នុងការ លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរួមទាំងលះបង់ពេលវេលាកម្លាំងថកាយចិត្តស្វែងរកថវិកាដើម្បីកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់ប្រយោជន៍ជនជាតិខ្មែរទាំងមូល ។ ដូច្នេះគាត់បានលះបង់អស់ហើយ ហើយមិនចង់ បង្កទំនាស់ឬការរំខានដល់អ្នកណា ម្នាក់នោះឡើយ ហើយអ្វីដែលគាត់ចង់បានគឺការអភិវឌ្ឍន៍ មជ្ឈមណ្ឌលព្រះពុទ្ធសាសនា កម្ពុជា ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ