ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​យុវជន និង​អ្នកជំនាញ​កម្រិត​ទាប​ទទួល​បាន​ប្រាក់​ចំណូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​ដល់​យុវជន យុវនារី និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ ដើម្បី​ទទួល​បាល​ការងារ​សមរម្យ និង​បង្កើន​ប្រាក់​ចំណូល ក្រសួងទេសចរណ៍​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​ដល់​យុវជន យុវនារី និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ ដើម្បី​ទទួល​បាល​ការងារ​សមរម្យ និង​បង្កើន​ប្រាក់​ចំណូល ក្រសួងទេសចរណ៍​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (Skills Development Programme) ជំ​ហ៊ាន​ទី​២ ឆ្នាំ​២០២០-២០២៤ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​នេះ ជាមួយ​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Nadia Ottiger នាយករង​កិច្ច​សហប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC) ។

SDC បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​របស់​រាជរដ្ឋាភិបាល​ស្វី​ស ដើម្បី​គាំទ្រ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា រួម​ទាំង​វិជ្ជាជីវៈ​ទេសចរណ៍ សម្រាប់​បណ្តុះបណ្តាល​នៅ​ខេត្ត គោលដៅ​គម្រោង​ចំនួន​ប្រាំ​រួម​មាន ៖ ខេត្តក្រចេះ ស្ទឹង​ត្រែង រតនៈគីរី មណ្ឌល​គី​រី និង​ព្រះ​វិហារ ។ កម្មវិធី​អភិវឌ្ឍ​ជំនាញ​ជំ​ហ៊ាន​ទី​២ នេះ​នឹង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​ច្រក​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន យុវនារី និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​គោលដៅ​ខាងលើ ដើម្បី​ទទួល​បាល​ការងារ​សមរម្យ និង​បង្កើន​ប្រាក់​ចំណូល​។

សម្រាប់​ជំ​ហ៊ាន​ទី​២ នេះ​ផង​ដែរ ក្រសួងទេសចរណ៍​នឹង​ដឹកនាំ​ការងារ​លើ​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​លើ​កម្មវិធី បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​កម្ពុជា (Hospitality for Kampuchea-HoKa) ដល់​យុវជន និង​យុវ​ជ​នារី​ក្នុង​ខេត្ត​គោលដៅ​ចំនួន​រួម​មាន​៖ ខេត្តក្រចេះ ស្ទឹង​ត្រែង រតនៈគីរី មណ្ឌល​គី​រី និង​ព្រះ​វិហារ លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ដែល​ក្នុង​នឹង​ផ្តល់​នូវ​វិ​ថី​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​យល់​យុវជន បង្កើត​ការ​ចាប់​យក​ឱកាស​ការងារ​សមរម្យ និង​លើកកម្ពស់​ជីវភាព​រស់នៅ​។

គម្រោង​នឹង​ចូលរួម​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដែល​បង្កើត​បាន​មូលធន​មនុស្ស​សម្រាប់​វិស័យ​ទេសចរណ៍​លើ​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ក្នុង​បរិបទ​ខេត្ត​គោលដៅ​អេកូ​ទេសចរណ៍ និង​ចូលរួម​បង្កើត​ធនធាន​គ្រូ​បង្គោល និង​អ្នក​វាយតម្លៃ​បង្គោល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ