ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង​ដី​ទៀត​ហើយ​! តើ​ភាគី​ណា​ជា​ចោរ​រំលោ.ភ​ដី?

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជាង​20​គ្រួសារ​មក​ពី​ភូមិ​ព្រៃ​ពាយ នៅ​ចំណុច​ថ្លាន់​100 ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​20 ខែកក្កដា ឆ្នាំ ២០២០…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជាង​20​គ្រួសារ​មក​ពី​ភូមិ​ព្រៃ​ពាយ នៅ​ចំណុច​ថ្លាន់​100 ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​20 ខែកក្កដា ឆ្នាំ ២០២០ បាន​នាំ​គ្នា​មក​ដល់​មុខ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពត​។

បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ម៉ុ​ក ជឿន ភេទ​ប្រុស អាយុ​29​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ​នៅ​ចំណុច​ថ្លាន់​100 ឃុំ​ត្រពាំង បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​20 កក្កដា នៅ​មុខ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ថា ឈ្មោះ​ហេង ស៊ន និង​ឈ្មោះ​រំដួល​ទេ ដែល​ទៅ​រំលោភ​បំពាន​យក​ដី​ពួក​គាត់​នៅ​ចំណុច​ថ្លាន់​100​។

ពលរដ្ឋ​ខាងលើ​និយាយ​ថា ពួក​គាត់​សាហាវ​ណាស់ ពួក​គេ​មាន​ទាំង​កាំភ្លើង​ច្នៃ​ដាក់​តាម​គោ​យន្ត​គំរាមកំហែង និង​ដុត​ផ្ទះ​ស្នាក់​នៅ​ចាំ​ដីចម្កា​ចំនួន​17​ខ្នង​ផ្ទះ​ទៀត​។ ពេល​ប្រជាពលរដ្ឋ​មានការ​តបត បែរជា​ក្រុម​បក្សពួក​របស់ ហេង ស៊ន បាន​ដាក់​ពាក់​បណ្ដឹង​មក​ដល់​ស្នងការ​ចោទ​ថា ប្រជា​ពលរដ្ឋ​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​វិញ​។

ចំណែកឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម ខេន ភេទ​ស្រី អាយុ​52​ឆ្នាំ មក​ពី​ភូមិ​ព្រៃ​ពាយ បាន​និយាយ​ថា ឈ្មោះ ហេង ស៊ន ជា​អ្នក​រកស៊ី​លក់​ដី​ទិញ​ដី​បាន​ជួល​មនុស្ស​ផ្សេង​ៗ​ឱ្យមក​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​17​ខ្នង នៅ​ភូមិ​ព្រៃ​ពាយ​ត្រង់​ចំណុច​ថ្លាន់​100​។

ពលរដ្ឋ​រូប​នេះ​និយាយ​ថា ពេល​កើតហេតុ​ភ្លាម​ៗ ពួក​គាត់​ជា​អ្នក​រង​គ្រោះ​ទៅ​ប្តឹង​អាជ្ញាធរ​ឃុំ​-​ភូមិ តែ​អាជ្ញាធរ​ទាំងនោះ​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​។

អ្នក​រូប​នេះ​បាន​និយាយ​បន្ត​ប្រាប់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ថា ពួក​អ្នក​ខិលខូច​ដណ្ដើម​​ដីធ្លី​ប្រជាពលរដ្ឋ ហើយ​ប្ដឹង​ប្រជាពលរដ្ឋ​ទៀត​។ ដោយសារ​តែ​មានឈ្មោះ​ហេង​ស៊ន និង​បក្សពួក​ផ្សេង​ទៀត​បាន​ប្ដឹង​ប្រជាពលរដ្ឋ​ចំនួន​2​នាក់ ដែល​ត្រូវ​បាន​នគរបាល​ខេត្តកំពត ហៅ​មក​សួរនាំ​កាលពី​ព្រឹក​ថ្ងៃ​ទី​20 ខែកក្កដា​នេះ ពាក់ព័ន្ធ​រឿង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់ ហេង ស៊ន ប៉ុន្តែ​ការ​សួរនាំ​របស់​កង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ត្រូវ​បាន​ពួក​គាត់​ទាំង​ពី​នាក់​ចេញ​មក​វិញ ហើយ​នគរបាល​ក៏​បាន​និយាយ​ថា គ្រាន់តែ​ហៅ​អ្នក​ភូមិ​2​នាក់​មក​សួរនាំ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ឈ្មោះ​អ៊ឹម ខេន និយាយ​ទៀត​ថា សូម​អោយ​លោក​អភិបាល​ខេត្តកំពត​ជួយ​ដោះស្រាយ​ផង​។

នៅ​ព្រឹក​នោះ​ដែរ អ្នក​យក​ព័ត៌មាន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ ដោយសា​តែ​នៅ​ភូមិសាស្ត្រ​នោះ​មិន​មាន​សេវា​។ ទោះជា​បែប​ណា ប្រជា​ពលរដ្ឋ​ជាង​65​គ្រួសារ​មាន​គម្រោង​មក​ជួប​លោក ជាវ តា​យ អភិបាល​ខេត្តកំពត នា​ពេល​ខាង​មុខ​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ