ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្លុតចិត្ត​ករណី​កម្ពុជា​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ២៦​នាក់​ថ្មី ​ស្នើ​ពល រដ្ឋ​​ប្រុង​ប្រយ័ត្ន​ខ្ពស់

4 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ​៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តតាកែវ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ និង​ស្លុតចិត្ត​ចំពោះ​ដំណឹង​នៃ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួន ២៦…

រាជធានី​ភ្នំពេញ​៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តតាកែវ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ និង​ស្លុតចិត្ត​ចំពោះ​ដំណឹង​នៃ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួន ២៦ នាក់​បន្ថែម​ទៀត ហើយ​សម្តេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ព្រោះ​សម្តេច​បាន​កត់សម្គាល់​ឃើញ​ថា ចំនួន​អ្នក​ពាក់​ម៉ាស់​មាន​ចំនួន​តិច​ៗ​ទៅ​ដែល​នេះ ​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ ។

សម្តេច​តេ​ជោ នា​ឱកាស​អញ្ជើញ​សំណេះសំណាល​នៅ​កណ្តាល​វាលស្រែ ល្ហល្ហេវ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ កក្កដា​នេះ នៅ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​យើង​មិនមែន​ចង់​ឲ្យ​មាន​កូ​វី​ដ (១៩) ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ពិភពលោក វា​កើត​មួយ​សកលលោក ហើយ​​សម្តេច​ស្នើ​ពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពាក់​ម៉ាស់​រាល់ពេល​ដែល​ចាំបាច់ ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា «​ហើយ​អកុសល​អី ថ្ងៃនេះ ថ្ងៃមុន​ខ្ញុំ​ទៅ​ឯ​ខេត្តព្រៃវែង​ឆ្លង​តែ ១៥ នាក់​ទេ ។ យប់មិញ​នេះ ខ្ញុំ​ទទួល​ដោយ​ការ​ស្លុតចិត្ត ឆ្លង ២៦​នាក់ ជា​ចំនួន​មួយ​ច្រើន ដែល​ធ្វើ​ឲ្យ​កម្ពុជា​យើង មាន​អ្នក​ឆ្លង​រហូត​ទៅ​ដល់ ១៩៧​នាក់​ហើយ​មក​ដល់​ពេល​នេះ ។ គឺ​សុទ្ធ​នាំ​ចូល​ទាំង​អស់ពី​ក្រៅប្រទេស​» ។ សម្តេច​បាន​បន្ត​ថា និស្សិត​យើង​ត្រូវ​វិល​ចូល​ប្រទេស​ពី​ក្រៅប្រទេស​ឆ្លង​ទៅ​តាម​រយៈ​ហ្នឹង​។ បើ​យើង​មិន​យក​ពលរដ្ឋ​មក​ប្រទេស​យើង​វិញ​ទេ ឲ្យ​គាត់​ទៅ​នៅ​ទីណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ