រាជធានីភ្នំពេញ ៖ រហូតមកដល់ថ្ងៃនេះ សហភាពអឺរ៉ុបនៅមិនទាន់មានការឆ្លើយតបអ្វីនៅឡើយពីការស្នើរបស់សមាគមរោងចក្រកាត់ដេរកម្ពុជាដោយសុំពន្យារពេលដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ ធEBA ពីកម្ពុជា ព្រោះតែពេលនេះ កម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ផង ដែលបានធ្វើអោយរោងចក្រជាច្រើនព្យួរនិងបិទទ្វារហើយបង្កអោយកម្មកររាប់ម៉ឺននាក់អត់ការងារធ្វើ ។

យោងតាមលោកកាំងម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងថាអ្វីដែលខ្លួនបានធ្វើគឺធ្វើរួចហើយ ដោយបានសរសេរលិខិតដាក់ទៅសហគមន៍អឺរ៉ុបសុំពន្យារពេលក្នុងការដកEBA ផ្នែកខ្លះពីកម្ពុជា ក៏ប៉ុន្តែការសម្រេចយ៉ាងណានោះ គ៊ឺអាស្រ័យលើភាគីអឺរ៉ុប ហើយក៏មិនទាន់មានការឆ្លើយតបយ៉ាងណាដែររហូតមកដល់ពេលនេះ ។

លោកបន្តថាបញ្ហាប្រឈមនៅពេលនេះ គឺការដោះស្រាយនឹងវិបត្តិកូវីដ១៩ធំជាង ចំណែកបញ្ហាEBA ក៏នៅតែបន្តចរចានិងសុំដែរ ក៏ប៉ុន្តែបរឿងដែលត្រូវដោះស្រាយពេលនេះ គឺ ត្រូវប្រជុំផ្ទៃក្នុងនិងចរចាជាមួយភាគីពាក់ព័ន្ធដូចជាសហជីព រាជរដ្ឋាភិបាលនិងតំណាងរោងចក្រដើម្បីរក្សាស្ថិរភាពនវិស័យកាត់ដេរនៅកម្ពុជា ។

លោកបានបន្តថា «នៅពេលដែលEBA ត្រូវបានដកគឺពិតជាមានផលប៉ះពាល់ទៅលើវិស័យកាត់ដេរហើយ ក៏ប៉ុន្តែអ្វីដែលត្រូវដោះស្រាយគឺដោះស្រាយនឹងវិបត្តិដែលកើតឡើងដោយសារកូវីដ១៩សិន » ៕
ចែករំលែកព័តមាននេះ