ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្មី​ក្តៅ​ៗ កម្ពុជា​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ដល់​២៦​នាក់ ខណៈ​កំពុង​តែ​ព្យាបាល​មាន​៥៥​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួង​បាន​ប្រកាស​ថា បាន​រក​ឃេ​ី​ញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ លេ​ី​អ្នក​ដំណេ​ី​រវិ​ល​ត្រឡប់​មក​ពី​រុ​ស្សី និង​អេ​ហ្ស៊ី​ប ចំនួន​២៦​នាក់ និង​មាន​អ្នក​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ចំនួន ០៤​នាក់ នា​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួង​បាន​ប្រកាស​ថា បាន​រក​ឃេ​ី​ញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ លេ​ី​អ្នក​ដំណេ​ី​រវិ​ល​ត្រឡប់​មក​ពី​រុ​ស្សី និង​អេ​ហ្ស៊ី​ប ចំនួន​២៦​នាក់ និង​មាន​អ្នក​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ចំនួន ០៤​នាក់ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ។

ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត ។

ក្រសួង​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​យើង​បាន​ឡើង​ដល់ ១៩៧​នាក់ ខណៈ​អ្នក​កំពុង​តែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើង​ដល់​៥៥​នាក់​ហើយ ៕