ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ រដ្ឋ​កំពុង​ស្រាវជ្រាវ​ឲ្យ​ប្រាកដ​ពី​ផល​ប៉ះពាល់​លើ​ជីវភាព​កម្មករនិយោជិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្តី​ពី «​ស្ថានភាព​ជីវភាព​រស់នៅ និង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ ដល់​កម្មករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង…

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្តី​ពី «​ស្ថានភាព​ជីវភាព​រស់នៅ និង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ ដល់​កម្មករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង ឆ្នាំ​២០២០» បាន​កំពុង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រសួងការងារបានជូនដំណឹងថា ក្នុងការចុះស្រាវជ្រាវនេះខ្លួននឹងអនុវត្តទៅលើគំរូសំណាកកម្មករដែលត្រូវបានជ្រើសរើសដោយចៃដន្យ នៅតាមបណ្តារាជធានីខេត្ត ហើយបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយសហការ ដើម្បីឲ្យការងារនេះសម្រេចដោយជោគជ័យ ។

សូមជម្រាបថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានរងប៉ះពាល់ខ្លំាងពីជំងឺកូវីដ១៩នេះ ដោយសារតម្រូវការសម្លៀកបំពាក់លើសកលលោកបានធ្លាក់ចុះបណ្តាលឲ្យមានរោងចក្រមួយចំនួននៅកម្ពុជា បានបិទទ្វារ ។

កាលពីដើម​ខែកក្កដា​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មាន​រោងចក្រ​កាត់ដេរ​ចំនួន​៤០០​បាន​បិទទ្វារ ដែល​ធ្វើ​ឲ្យ កម្មករ​ជាង ១៥០ ០០០ បាន​ព្យូ​រ​ការងារ ។ សមាគម​រោងចក្រ​កាត់ដេរ​បញ្ជាក់​ថា នៅ​មាន​រោងចក្រ និង​កម្មករ​ជា​ច្រើន​ទៀត​កំពុង​ប្រឈម​នឹង​ខាង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ។

ខាង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​មុន​នេះ​បាន​អះអាង​ថា ខ្លួន​បាន​រក​ឃើញ​ថា ភាគច្រើន​នៅ​ក្នុង​ចំណោម​កម្មករ​ដែល​ខ្លួន​បាន​សម្ភាស ហើយ​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពួក​គេ​បាន​កាត់​បន្ថយ​ការ​បរិភោគ ឬ​បាន​ទៅ​ខ្ចីប្រាក់​ពី​ប្រភព​ផ្សេង​ទៀត ដើម្បី​សងបំណុល​ចាស់ ។

ក្នុង​ចំណោម​កម្មករ​១០៦​នាក់ ដែល​ជាប់​កម្ចី​ខ្នាត​តូច​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន ១៦​នាក់ បាន​លក់​ដី ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ខ្លួន ខណៈ​កម្មករ ៣២​នាក់​ផ្សេង​ទៀត​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​លក់​ដី​នា​ពេល​អនាគត ។ ប៉ុន្តែ​របាយការណ៍​របស់​សង្គម​ស៊ី​វិល​នោះ​បាន​បដិសេធ​ដោយ​សមាគម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​ឲ​វត្ថុ​ថា មិន​ពិត និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ឡើយ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពុំ​បាន​បញ្ជាក់​ថា លទ្ធផល​ដែល​ខ្លួន​បាន​ពី​ការ​ស្រាវជ្រាវ​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​សម្រាប់​យក​ទៅ​ណា ឬ​ដើម្បី​ដោះស្រាយ​បែប​ណា​នោះ​ឡើយ ។ អ្វី​ដែល​គេ​ដឹង​ថា នៅ​ពេល​នេះ​តាម​រយៈ​ក្រសួង​ការងារ​រដ្ឋ​បាន​កំពុង​ជួយ​ផ្តល់​ឧបត្ថម្ភ​ប្រាក់​មួយ​ខែ​៤០​ដុល្លារ​ដល់​កម្មករនិយោជិត ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​ដែល​បាន​ព្យួរការងារ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ