ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះខ្យល់កន្ត្រាក់ បំផ្លាញអត់​ប្រណី​ដៃ​ទេ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តប​ន្ទាយមានជ័យ ៖ រោង​ម៉ាស៊ីនកិនស្រូវ ​ត្រូវ​របើក​សំ​យ៉ាប​សាលាឆាន់​វត្ត​ជ័យ​ឧត្តម​របើក​ដំបូល​ក្បឿង​ និង​ការិយាល័យ កសិកម្ម​ស្រុក ត្រូវ​របើក​ដំបូល​ក្បឿង ក្នុង​ហេតុ​ការណ៍​គ្រោះ​ធម្មជាតិ​ដោយ​ខ្ស​ល់​កន្ត្រាក់ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី១៧​ កក្កដា​…

ខេត្តប​ន្ទាយមានជ័យ ៖ រោង​ម៉ាស៊ីនកិនស្រូវ ​ត្រូវ​របើក​សំ​យ៉ាប​សាលាឆាន់​វត្ត​ជ័យ​ឧត្តម​របើក​ដំបូល​ក្បឿង​ និង​ការិយាល័យ កសិកម្ម​ស្រុក ត្រូវ​របើក​ដំបូល​ក្បឿង ក្នុង​ហេតុ​ការណ៍​គ្រោះ​ធម្មជាតិ​ដោយ​ខ្ស​ល់​កន្ត្រាក់ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី១៧​ កក្កដា​ នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោ​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា​៖​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី១៧ កក្កដា ​ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដោយ​លាយឡំ​ជាមួយ​នូវ​ខ្ស​ល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដើមឈើ​ដួល​បាក់​និង​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​មាន​ម្ចាស់​ឈ្មោះ​សាន់ ហុ​ក​លី​ភេទ​ប្រុស​អាយុ​នៅ​ភូមិ​ស្រះ ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុករបើក​សំ​យ៉ាប​ដំបូល​ស័ង្កសី​អស់​ចំនួន​១៥០​សន្លឹក​,​ការិយាល័យ កសិកម្ម​ស្រុក​ភ្នំស្រុក អស់​ក្បឿង​ស៊ី​ប​ប្រូ​ចំនួន​៥០​សន្លឹក​,​សាលាឆាន់​វត្ត​ជ័យ​ឧត្តម​អស់​ក្បឿង​ស្រកា​នាគ​ចំនួន​១.០០០​សន្លឹក និង ផ្ទះបាយ​ប៉ុស្តិ៍​រដ្ឋបាល របើក​ដំបូល​ស័ង្កសី​ចំនួន​១៥​សន្លឹក​ផង​ដែរ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់​នេះ គឺ​ពុំ​បណ្តាល​ឲ្យ​មាន​រងគ្រោះថ្នាក់​មនុស្ស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ