ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ភ្នក់ភ្លើង​ឱ្យគោពេលយប់​​ តែ​ធ្វេស​​ប្រហែសខ្ទេចខ្ទីរ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ថា ការ​ដុត​បំ​ពុ​គ​ភ្នក់ភ្លើង​ឱ្យ​គោ​ទាំង​យប់ ដោយ​មានការ​ធ្វេសប្រហែស ទើប​បណ្តាល​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​រោង​ចិញ្ចឹម​គោ មួយ​ខ្នង​ទំហំ​១២​ម៉ែត្រ​គុណ​២៥​ម៉ែត្រ​និង​ខូចខាត​ទ្រព្យសម្បត្តិ អស់ទាំង​ស្រុង តែ​សត្វ​គោ​បាន​ប្រឹង​រើ​រួច​ទាំងអស់ សំណាងល្អ មិន​រាលដាល…

ខេត្តសៀមរាប ៖​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ថា ការ​ដុត​បំ​ពុ​គ​ភ្នក់ភ្លើង​ឱ្យ​គោ​ទាំង​យប់ ដោយ​មានការ​ធ្វេសប្រហែស ទើប​បណ្តាល​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​រោង​ចិញ្ចឹម​គោ មួយ​ខ្នង​ទំហំ​១២​ម៉ែត្រ​គុណ​២៥​ម៉ែត្រ​និង​ខូចខាត​ទ្រព្យសម្បត្តិ អស់ទាំង​ស្រុង តែ​សត្វ​គោ​បាន​ប្រឹង​រើ​រួច​ទាំងអស់ សំណាងល្អ មិន​រាលដាល ដល់​ផ្ទះ​អ្នក​ដទៃ ទាំង​យប់​។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​១៩​ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

ប្រភព​ពី​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ទៀត​ថា មាន​ករណី​អគ្គិភ័យឆេះ​រោងចិញ្ចឹម​គោ ផ្ទុក​សម្ភារ​មួយ​ខ្នង​ទំហំ១២​ម៉ែត្រ​គុណ ២៥​ម៉ែត្រ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​។ ​ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះឈ្មោះហ៊ុម ប្រឹង ភេទ​ប្រុស អាយុ​៥៣ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប​។

ប្រភព បាន​បន្ថែម​ថា ដំណើររឿង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​ឆ្នាំ​២០២០​វេលា​ម៉ោង​ប្រហែល ១៩ និង​០០​នាទី យប់​ជន​រង គ្រោះ​បាន​ដាក់​ភ្នក់ភ្លើង​គោ រួច​ក៏​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ​របស់​គាត់​មាន​ចម្ងាយ​ប្រហែល​១៥០០ ម៉ែត្រ ពី​រោង​គោ​របស់​គាត់ លុះដល់​ម៉ោង ២០ និង​៣០ នាទី​យប់ ក៏​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ក្បែរ​នោះ​បាន​ខ​ល​ប្រាប់ ជន រង​គ្រោះ​ថា រោង​គោ​ដែរ​របស់​ខ្លួន​នៅ​ខាង ត្បូង ភូមិ​ជ្រាវ​ត្រូវ​បាន​ភ្លើង​ឆេះ អស់ ហើយ​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ ក៏​ប្រញាប់ប្រញាល់ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើល​គឺ​ពិតជា​មាន​ហេតុការណ៍​ដូចដែល​អ្នក​ភូមិ​បាន​រៀបរាប់​មែន​ទើប​ជន​រង​គ្រោះ​បាន​ទាក់ទង​មក​សមត្ថ កិច្ច មូលដ្ឋាន ដើម្បី​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ពន្លត់​កន្លែង​កើត ហេតុ​។​ការ​ខូចខាត​រួម​មាន​៖​រោង​គោ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ x ២៥​ម៉ែត្រ​, គោ​យន្ត​កន្ត្រៃ​ចំនួន​២ គ្រឿង​, ទូក​ស្មាច់ ប្រវែង​៨​ម៉ែត្រ​ចំនួន​១​។​

ក្នុង​ករណី​នេះ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២ គ្រឿង រថយន្ត​ស្នងការ​ខេត្ត​និង​អធិការ​ក្រុង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ