ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​1​ថ្ងៃ ថៃ​ចាប់​ពលករ​លួច​ឆ្លង​ដែន​ដោយ​មិន​ខ្លាច​បន្លា​លួស

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​ការ​ចុះ​ផ្សាយ​ដាច់​ដោយឡែក របស់​គេហទំព័រ​ក្នុងស្រុក​ថៃ​ចំនួន​២​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល​១​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែកក្កដា ២០២០ នេះ ពលករ​ខ្មែរ​ជាង​៤០​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ ចាប់ខ្លួន​ក្រោយ​លួច​ឆ្លង​ព្រំដែន​ចូល​ទឹកដី​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ យោង​ការ​ចុះ​ផ្សាយ​ដាច់​ដោយឡែក របស់​គេហទំព័រ​ក្នុងស្រុក​ថៃ​ចំនួន​២​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល​១​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែកក្កដា ២០២០ នេះ ពលករ​ខ្មែរ​ជាង​៤០​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ ចាប់ខ្លួន​ក្រោយ​លួច​ឆ្លង​ព្រំដែន​ចូល​ទឹកដី​ថៃ និង​មួយ​ចំនួន​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ។

គេហទំព័រ​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ កក្កដា ពលករ​ខ្មែរ​ចំនួន​១៤​នាក់​ស្រី​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​១ ឃុំ​ថា​ខាម ស្រុក​អារញ្ញ ឈម​នឹង​ទឹកដី​កម្ពុជា ក្រុង​ប៉ោយ​ប៉ែ​ត​(​ខាងត្បូង​ផ្លូវជាតិ​លេខ​៥)​ក្រោយ​ពេល​ឆ្លង​ព្រំដែន បំណង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ។

ដោយឡែក​គេហទំព័រ​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល​១៦ កក្កដា ២០២០ សមត្ថកិច្ច​ចម្រុះ​ថៃ​ក្នុងស្រុក​គោក​ធ្យូង និង​ស្រុក​តា​ប្រា​យ៉ា រួម​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ថៃ និង​ទើប​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ចំនួន​២៨​នាក់ ស្រី​១៣​នាក់ ។ ប្រភព​ថា ពលករ​ខ្មែរ​១៦​នាក់ ស្រី​៦​នាក់ និង​មេខ្យល់​ថៃ​២​នាក់ ឡាវ​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ភូមិ​គោក​សា​វ៉ាង ឃុំ​ណ​ង​មួ​ង ស្រុក​គោក​ធ្យូង ជាមួយ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​៣​គ្រឿង ដែល​កំពុង​ដឹក​ពលករ​មក​ពី​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រុង​ឲ្យ​ឆ្លង​ដែន​ចូល​កម្ពុជា​វិញ ។

ចំណែក​ពលករ​ខ្មែរ​១២​នាក់ ស្រី​៦​នាក់ និង​មេខ្យល់​ថៃ​២​នាក់ រថយន្ត​ផ្លា​ក​លេខ​ថៃ​១​គ្រឿង ត្រូវ​បាន​គេ​ឃាត់​នៅ​ចំណុច​ភូមិ​គោក​វៀន ឃុំ​និង ស្រុក​តា​ប្រា​យ៉ា ខណៈ​មេខ្យល់​ថៃ​កំពុង​យក​រថយន្ត​ដឹក​ពលករ​ទាំងនេះ ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាងកក ។ សរុប​ពលករ​ទាំង​៣​ទីតាំង ដែល​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ មាន​ចំនួន​៤២​នាក់ ស្រី​១៥​នាក់ មិន​បាន​គិត​រួម​ជាមួយ​មេខ្យល់​ថៃ​ឡាវ​៥​នាក់​ទេ ។

គួរ​បញ្ជាក់​ថា ករណី​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ខុសច្បាប់ ទៅ​មក​ប្រទេស​ថៃ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ទើរ​ក្លាយជា​រឿង​សាមញ្ញ និង​ដដែល​ទៅ​ហើយ ព្រោះ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ មិន​សាកសួរ​លម្អិត​ពី​ពលករ​ដើម្បី​ដឹង​ថា ពួក​គេ​ឆ្លង​តាម​ច្រក​ណា ហើយ​មន្ត្រី ឬ​សមត្ថកិច្ច​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ផលប្រយោជន៍ ខណៈ​ប្រទេស​ថៃ​នៅ​ពេល​នេះ​មាន​ប្រភព​ថា កំពុង​រឹត​បណ្តឹង​យ៉ាង​ខ្លាំង​នោះ​ឡើយ ។ រហូត​ចំណុច​ខ្លះ​នៅ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ស្រះ​កែវ​មាន​ប្រភព​ថា សមត្ថកិច្ច​ថៃ​ដាក់​បន្លា​លួស​៣​ជាន់ និង​ដាក់​សញ្ញា​បន្លឺ​សម្លេង​ពេល​ណា​មាន​មនុស្ស​លួច​ឆ្លង​ដែន​ទៀត​ផង ។

មិនតែប៉ុណ្ណោះ​ចំពោះ​មន្ត្រី ឬ​សមត្ថកិច្ច​របស់​គេ​ណាមួយ រក​ឃើញ​ពាក់ព័ន្ធ​នឹង​ពលករ​ឆ្លង​ដែន​ខុសច្បាប់ នឹង​ដកហូត​តំណែង​ហើយ​ដាក់ទោស​ទណ្ឌ​ថែម​ទៀត ខុស​ពី​សមត្ថកិច្ច​ខ្មែរ​បាន​រួចខ្លួន​យ៉ាង​រំភើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ