វាសនាជនជាតិស្បែកខ្មៅ2នាក់ និងស្ត្រីខ្មែរ ក្រោយចៅក្រមស៊ើបសួរសម្រេច(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់លើសំណុំរឿងជនជាតិស្បែកខ្មៅ២នាក់ និងស្ត្រីខ្មែរម្នាក់ជាផ្លូវការហើយ ពីបទឆបោកមានស្ថានទម្ងន់ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់បុរសម្នាក់អស់ជាង១ម៉ឺនដុល្លារអាមេរិក ។ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យទាំង៣នាក់ជាផ្លូវការហើយ សំណុំរឿងនេះ បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
មុននេះកម្លាំងនគរបាលខណ្ឌដង្កោបានសហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិនីហ្សេរីយ៉ា២នាក់ រួមជាមួយនឹងស្ត្រីជនជាតិខ្មែរម្នាក់ ។ ក្រោយពីជនទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីបុរសជនជាតិខ្មែរម្នាក់ ដោយប្រើល្បិចថា រើសបានប្រអប់១ក្រោមដើមឈើ ហើយនៅក្នុងប្រអប់នោះមានប្រាក់ជាង៣លានដុល្លារ ហើយពួកខ្លួនចង់យកលុយនោះមកវិនិយោគនៅស្រុកខ្មែរ និងពឹងឲ្យជនរងគ្រោះជាអ្នកទទួលកាន់លុយទាំងអស់នោះ ។
បន្ទាប់មកឲ្យជនរងគ្រោះផ្ញើលុយដើម្បីរត់ការឯកសារនានា ប៉ុន្តែក្រោយពីទទួលបានលុយរត់ការ ដែលជនរងគ្រោះផ្ញើទៅឲ្យជាង១ម៉ឺនដុល្លារហើយ មិនឃើញផ្ញើលុយជាង៣លានដុល្លារនោះមកឲ្យសោះ ហើយគិតតែពីទាមទារឲ្យជនរងគ្រោះផ្ញើលុយឲ្យ១ម៉ឺនដុល្លារបន្ថែមទៀត ទើបបុរសរងគ្រោះមានការសង្ស័យ ក៏សម្រេចចិត្តប្ដឹងឲ្យនគរបាលជួយធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមទាំងនេះ សុទ្ធតែជាល្បិចឆបោក ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនោះ បានធ្វើឡើងចាប់តាំងពីវេលាព្រលប់រហូតដល់វេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះរួមមាន ១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលដកហូតយកកុំព្យួទ័រចំនួន៣គ្រឿង ម៉ូតូចំនួន៣គ្រឿង លិខិតឆ្លងដែនចំនួន៤ក្បាល និងស៊ីមកាតគ្រប់ប្រពន្ធ័មួយចំនួនធំ ។ ដោយឡែកជនរងគ្រោះនៅក្នុងអំពើឆបោកនេះឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ។ លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នេះគឺជាការទំនាក់ទំនងគ្នារវាងជនសង្ស័យ និងជនរងគ្រោះ រហូតឈានដល់ការឆបោកគ្នានៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។
ក្រោយពេលទទួលបានបណ្ដឹងលោកបានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ក្នុងនោះមានបុរសជនជាតិនីហ្សេរីយ៉ា២បាក់និងស្ត្រីដែលជាជនជាតិខ្មែរម្នាក់ រួបានដកហូតវត្ថុតាងខាងលើហើយនាំយកទៅកាន់អធិការដ្ឋាខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ