រាជធានីភ្នំពេញ ៖ ដើម្បីបង្កើនសមត្ថភាពជំនាញ ទាំងសង្គ្រោះបន្ទាន់និងគ្រោះអគ្គិភ័យ សម្រាប់ធ្វើប្រតិបត្តិការសង្គ្រោះជនរងគ្រោះឲ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានោះ កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅអង្គភាពសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ បានធ្វើលំហាត់សង្គ្រោះលើមេរៀន «គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត២គ្រឿងបុកគ្នា ហើយមានជនរងគ្រោះកៀបជាប់» ដែលតម្រូវឱ្យសិក្ខាកាមសរុបចំនួន១២០នាក់ សិក្សាដើម្បីបង្កើនសមត្ថភាព។

ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ និងជាមេបញ្ជាការទទួល
បន្ទុកគ្រប់គ្រងអង្គភាពរុករកនិងសង្គ្រោះ៧១១ថ្លែងថា អង្គភាពសង្គ្រោះនិងរុករក៧១១ ទទួលការហ្វឹកហាត់បង្រៀនផ្ទាល់ពីលោក គីយ៉ូស៊ី ម៉ាសាយ ជនជាតិជប៉ុន ជាប្រធានJPRប្រចាំនៅកម្ពុ
ជា ប្រចាំនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ទៅចូលរួមហ្វឹកហាត់នៅប្រទេសជប៉ុន ទីក្រុងប៉េ
កាំង សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរីប្រទេសថៃ ទទួលបានបទពិសោធន៍និងអនុវត្តជាក់ ស្តែងរាល់ថ្ងៃ ។

ការធ្វើលំហាត់សង្គ្រោះដល់សិក្ខាកាមនៅពេលនេះ គឺដើម្បីបង្កើននូវចំណេះដឹង សមត្ថភាពរបស់ភ្នាក់ងារសង្គ្រោះ ធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះឲ្យមានប្រសិទ្ធភាព ដោយស្មារតីទទួល ខុស ត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ