ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ប្លែក​ៗ​ក៏​អើត​មើល​តាម​ប្រឡោះ​​ទ្វារ ក៏​ឃើញ​បុរស​ចិន​ចាក់​សាំង​​​មុខ​បន្ទប់​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ បាន​យក​ដប​សាំង​ទៅ​ចាក់​បង្ហៀរ​ពេញ​បរិវេណ​ខាង​មុខ​បន្ទប់​ជួល​របស់​ប្រជាពលរដ្ឋ និង​ដុត បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​អ្នក​ជួល​បន្ទប់​បិទទ្វារ​ចូល​ដេក​លង់លក់​ស្ងាត់​អស់ តែ​ត្រូវ​បាន​ម្ចាស់​បន្ទប់​លឺ​សំឡេង​ដូច​ជា​មាន​អ្វី​នៅ​ខាង​មុខ​បន្ទប់ លុះ​គាត់​ពេល​ទៅ​មើល​តាម​ប្រលោះ​ទ្វារ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ បាន​យក​ដប​សាំង​ទៅ​ចាក់​បង្ហៀរ​ពេញ​បរិវេណ​ខាង​មុខ​បន្ទប់​ជួល​របស់​ប្រជាពលរដ្ឋ និង​ដុត បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​អ្នក​ជួល​បន្ទប់​បិទទ្វារ​ចូល​ដេក​លង់លក់​ស្ងាត់​អស់ តែ​ត្រូវ​បាន​ម្ចាស់​បន្ទប់​លឺ​សំឡេង​ដូច​ជា​មាន​អ្វី​នៅ​ខាង​មុខ​បន្ទប់ លុះ​គាត់​ពេល​ទៅ​មើល​តាម​ប្រលោះ​ទ្វារ ក៏​ឃើញ​បុរស​ចិន​កំពុង​ឈរ​កាន់​ដប​សាំង​រួច​ចាក់​សាំង​ពេញ​បេតុង​បរិ​វេណ​ខាង​មុខ​បន្ទប់ និង​ដុត​តែ​ម្តង បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៤០​នាទី​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​បន្ទប់​ជួល​លេខ​A1 តាម​បណ្ដោយ​ផ្លូវ​បេតុង ខាងលិច​ស្តុ​ប​២៤​ម៉ោង ប្រមាណ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​សម្តី​ពី​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់ ថា នៅ​មុន​ពេល​កើត​ហេតុ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​គ្នា​៤​ទៅ​៥​នាក់ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​បិទទ្វារ​បន្ទប់​ចូល​ដេក​ស្ងាត់​អស់​។ បន្ទាប់​មក​ស្រាប់តែ​កូន​របស់​គាត់​ដែល​ទើបនឹង​កើត​វា​ក៏​បាន​ភ្ញាក់ពីដេក និង​បាន​ស្រែកយំ ហើយ​គាត់​ក៏​ងើប​មក​លួងលោម​ឲ្យ​វា​ដេក​ទៅ​វិញ​។

ស្ត្រី​ម្ចាស់​បន្ត​បន្ត​ថា លុះ​រហូត​ដល់​កើតហេតុ គាត់​ក៏​បានលឺ​ដូច​ជា​មាន​អ្វី​នៅ​ខាង​មុខ​បន្ទប់ ពេល​នោះ​គាត់​ក៏​បាន​ទៅ​មើល​តាម​ប្រលោះ​ទ្វារ​ក៏​ឃើញ​បុរស​ជា​ជនជាតិ​ចិន​កំពុង​ឈរ​កាន់​ដប​សាំង​កន្លះ​លី​ត្រ​តែ​ម្នាក់ឯង​នៅ​ខាង​មុខ​បន្ទប់ ហាក់ដូចជា​មនុស្ស​បែក​ថ្នាំ​អ៊ីចឹង​។ មួយ​ស្ទុះ​ក្រោយមក ស្រាប់តែ​ជនជាតិ​ចិន​រូប​នេះ បាន​ចាក់​បង្ហៀរ​សាំង​ពេញ​បេតុង​បរិវេណ​ខាង​មុខ​បន្ទប់​របស់​គាត់ និង​បាន​ដុត បណ្តាល​ឲ្យ​ឆាបឆេះ​ក្លាយជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

ភ្លាម​ៗ​នោះ គាត់​ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ ក៏​នាំ​គ្នា​ចេញ​មក​ដួស​ទឹក​ជះ​ពន្លត់​ទាន់​ពេលវេលា និង​មិន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ដល់​សម្បត្តិ​នរណា​ម្នាក់​នោះ​ទេ​។

ក្រោយមក​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ជនជាតិ​ចិន​ខាងលើ ក៏​បាន​ព្យាយាម​ដើរ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​មក​វិញ​។

ក្រោយ​ពេល​កើតហេតុ​ជនជាតិ​ចិន​ខាងលើ ដែល​សង្ស័យ​ថា​បែក​ថ្នាំ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ