ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​បងប្អូន ! ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូង​ផ្ទះ និង​រង​របួស​មនុស្ស

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ពេល​យប់ មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន ១៧​ខ្នង​ត្រូវ​ខូចខាត និង​មាន​របួស…

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ពេល​យប់ មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន ១៧​ខ្នង​ត្រូវ​ខូចខាត និង​មាន​របួស ០៦​នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ក្នុង​នោះ​ខ្យល់​កន្ត្រាក់​បាក់​រលំ​ផ្ទះ ០៨​គ្រួសារ ប៉ើ​ក​ដំបូល​០៩​គ្រួសារ របួសធ្ងន់​០២​នាក់ និង​របួសស្រាល ០៤​នាក់ ក្នុង​ឃុំ​ចំនួន ០២ គឺ​ឃុំ​បន្ទាយ​ចក្រី និង​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សូម​បញ្ជាក់ ៖ កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន នៅ​តាម​តំបន់​មួយ​ចំនួន ព្រមទាំង​មាន​ខ្យល់​បក់​ក្នុង​ល្បឿន​បង្គួរ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​២១ ខែកក្កដា​ឆ្នាំ​២០២០​។

ស្ថានភាព​បែប​នេះ​ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណៈជន និង​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដូច​ជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​នៅ​ពេល​ណាមួយ ៕