រាជធានីភ្នំពេញ ៖ នេះជាដំណាក់កាលដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ការរត់ចេញពីការធ្វើចត្តាឡីស័ករបស់ស្ត្រីសញ្ជាតិអាមេរិកដើមកំណើតខ្មែរ គឺជារឿងមួយមិនគួរកើតមាន ។
ស្ត្រីរូបនេះត្រូវបានរកឃើញវិញនៅក្នុងខេត្កកំពង់ចាម ហើយក៏ត្រូវបានដាក់អោយនៅដោយឡែកនៅទីនោះ ។ ប៉ុន្តែគាត់បានបង្កើតអោយមានការភ័យខ្លាចមួយថា បើសិនជាគាត់អាចមានផ្ទុកកូវីដ១៩ដែរនោះ គាត់អាចនឹងបង្កហានិភ័យចម្លងមេរោគនេះដល់អ្នកដទៃ ។
ដូច្នេះ វាធ្វើអោយប្រទេសកម្ពុជាកាន់ តែពិបាកនៅក្នុងការទប់ស្កាត់ការឆ្លងមេរោគនេះ ។ ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ ? ទោះបីជាគាត់មានហេតុផលយ៉ាងណាក៏ដោយចុះ គាត់មិនគួរធ្វើសកម្មភាពដ៏គ្រោះថ្នាក់នេះសម្រាប់ប្រទេសកម្ពុជា និងប្រជាជនផងដែរ ។

សំខាន់ដូចគ្នា គេក៏ចាំបាច់ចាត់វិធានការនានា ដើម្បីធានាថា នឹងមិនមានការរត់ចេញពីការធ្វើចត្តាឡី ស័ក ឬក៏ការដាក់ខ្លួននៅដោយឡែកនេះ ដោយរួមទាំងការដោះស្រាយរាល់បញ្ហាជាមូលហេតុនៃការរត់ចេញនេះ និងការកំណត់ទោសទណ្ឌចំពោះជនណាដែលបង្កការចម្លងកូវីដ១៩ទៅដល់អ្នកដទៃដោយចេតនា និងមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ៕
ចែករំលែកព័តមាននេះ