រាជធានីភ្នំពេញ ៖ រកឃើញហើយស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញនៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/07/be8b7d5d867456d74385986bbd986442.jpg)
ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា ។ តែនាងក៏បានរត់គេចខ្លួន ។ ស្ត្រីខាងលើនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដានេះ និងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ ។
https://web.facebook.com/tvkchannel7/videos/652249188974013/
![](https://kohsantepheapdaily.com.kh/wp-content/images/2020/07/383e1aa0ab17e3a4945350dd7a406f13.jpg)
លោកអភិបាលខេត្ត បន្ទាប់ពីរកឃើញស្ត្រីនោះហើយក៏បានដាក់ស្ត្រីខាងលើ ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយមន្ត្រីសុខាភិបាល ក៏បានយកសំណាកស្ត្រីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ៕
ចែករំលែកព័តមាននេះ