រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បើគិតមកដល់ម៉ោង៧យប់នេះ កម្លាំងមានសម្ថកិច្ចទើបតែគ្រប់គ្រងស្ថានការពន្លត់អគ្គិភ័យនេះបានហើយ ដោយករណីអគ្គិភ័យនេះបានកើតឡើង ដោយសារតែផ្ទុះធុងហ្គាស នៅផ្លូវ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងមានមនុស្សចំនួន៤នាក់បានបាត់បង់ជីវិតហើយ ។
ករណីខាងលើនេះ ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានក្មេងម្នាក់ដេរ និងមនុស្សចាស់នៅក្នុងភ្លើងរហូតដល់ទៅ ៣នាក់ និងមានមនុស្សចំនួនពី ៤ទៅ ៥ រងរបួស និងកំពុងគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ផ្ទះដែលឆេះនេះមានចំនួន២ល្វែងជាប់គ្នា មួយល្វែងជាផ្ទះលក់ឧស្ម័ន និងហ្គាស និងផ្ទះមួយទៀតលក់កូនត្រី ហើយត្រូវបានភ្លើងឆាបឆេះរងការខូចខាតទាំងស្រុងតែម្តង។

សេចក្តីរាយការណ៍បឋមបានបន្តថា ពេលនេះដែរ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងកំពុងចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសម្រាក់សម្រាំ ។


ករណីអគ្គិភ័យ ខាងលើបណ្តាលមកពីមូលហេតុ: ផ្សារដែក ខណៈពេលនេះមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងប្រតិបត្តិការ ដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ហើយ ដែលក្នុងនោះមានក្មេងអាយុ៥ ឆ្នាំម្នាក់ដែរ ៕



អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ