ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក​ម្នាក់​រត់គេច​ខ្លួន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័កបើ​ឃើញ​សូម​រាយការណ៍​ជា​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​អាជ្ញាធរ​កំពុង​ស្វែងរក​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​ពី​មណ្ឌល​ច​តា​ឡី​ស័ក នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។ លោកស្រី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​អាជ្ញាធរ​កំពុង​ស្វែងរក​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​ពី​មណ្ឌល​ច​តា​ឡី​ស័ក នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។

លោកស្រី ឱ វណ្ណ​ឌី​ន បានឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​កាំ​ង​រូប​នេះ បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា «​គាត់​ជា​ខ្មែរ​-​អា​មេ​រិ​ក យប់​មុិ​ញ​គាត់​នៅទេ ប្រហែលជា​រត់​ពេល​រំលង​អធ្រាត្រ​ហេី​យ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង​៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូបអាហារ​ពេល​ព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង​ក៏​មិន​ឃេី​ញ​ក្នុង​បន្ទប់​តែ​ម្តង សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រកហើយ​» ។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆាប់​រាយ​ការ​ទៅ​កាន់​អាជ្ញាធរ ប្រសិនបើ​ជួប​ស្ត្រី​រូប​នេះ​នៅ​កន្លែង​ណាមួយ សូម​បងប្អូន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជា​បន្ទាន់ ៕