ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​ឆូត​មុខ​ក្មេង​ស្រី អាយុ​៥​ឆ្នាំ ប្រឈម​ជាប់គុក​ពី​១០ ទៅ​២០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា លោក សុខ កែវ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ស្ដ្រី​ម្នាក់​ដែល​មានចិត្ត​ឃោរឃៅ​យក​កាំបិត​វះ​មុខ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ជា​ផ្លូវការ​ហើយពី​បទ​.​ទារុណកម្ម និង​អំពើ​ឃោរឃៅ តាម​បញ្ញា​តិ​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ ។

មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា បទ​.​ទារុណកម្ម និង​អំពើ​ឃោរឃៅ មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ទៅ ២០​ឆ្នាំ ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ គឺ​ស្ថិត​នៅ​ដៃ​លោក ឆឹ​ម ឫ​ទ្ធី កំពុង​បើក​ការ​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាស្ន ។

សូម​រំលឹក​ថា ស្ត្រី​ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​សងសឹក​ជំនួស​កូនប្រុស​ដែល​ត្រូវ​បាន​ក្មេង​ស្រី​រង​គ្រោះ​គប់​បែកក្បាល​នោះ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ និង​ការ​ទាមទារ​សំណង​ខូចខាត​ពី​សំណាក់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះជា​ទឹកប្រាក់​ចំនួន​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។ ខណៈ​ដែល​ពេល​នេះ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ក៏​មាន​អាជ្ញាធរ និង​សប្បុរសជន​នានា​ទៅ​សាកសួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ​ព្រមទាំង​ជួយ​ឧបត្ថម្ភ​ម​ជា​បន្តបន្ទាប់ ។ រីឯ​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​ដល់​នាង​តូច​រូប​នេះ និង​ថ្កោលទោស​នូវ​ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ជន ដៃដល់ ។

មហាជន​ជា​ច្រើន​បាន​ទន្ទឹងរង់ចាំ​មើល​នូវ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ពី​តុលារ​ទៅ​លើ​ស្ត្រី​ដៃដល់ និង​ចង់​ដឹង​ថា តើ​ស្ត្រី​នោះ​អាច និង​ជាប់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ហើយ​បើ​យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ពី​សកម្មភាព​នានា​ក្រោយ​ពេល​កើតហេតុ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោ​ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ទាំង​យប់​និង​ឧបត្ថម្ភ​ថវិកា​រួម​គ្នា​សរុប​៧៥០​ដុល្លារ ។

រីឯ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជា​ក៏​បាន​ជួយ​ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ឡើយ បន្តបន្ទាប់​ទៀត គឺ​លោក​ឧក​ញ៉​ឌួ​ង ឆាយ ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ដែរ ហើយ​ពុំ​ដឹង​ថា​បាន​ជួយ​ឧបត្ថម្ភ​ថវិការ​ផ្ទាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បាន​ធានា​ថា នៅ​ពេល​ដែល​ក្មេង​ស្រី​រូប​នេះ​ជា​លោក​អ្នក​នាំ​ទៅ​អ៊ុត​បំបាត់​ស្នាម​របួស​នៅ​ឯ​ប្រទេស​កូរ៉េ ឬ​ប្រទេស​ថៃ ។

ចំណែក​សប្បុរសជន​ម្នាក់​ទៀត​ដែល​ជា​ថៅកែ​ហាង​ពេជ្រ​ដ៏​ល្បី គឺ​អ្នកស្រី​ទ្រី ដា​ណា និង​ស្វាមី ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ ហើយដោយ​សារ​តែ​រន្ធត់ និង​អាណិត​ក្មេង​ស្រី​ខ្លាំង​ពេក​ទប់ទឹក​ភ្នែក​មិន​បាន​អ្នកស្រី​ទ្រី​ដា​ណា បាន​យំ​តែ​ម្ដង បន្ទាប់​មក​អ្នកស្រី​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​ពាន់​ដុល្លារ​ផង​ដែរ ។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​នេះ​បាន​ធ្វើការ​សាកសួរ​ជន​ដៃដល់​រូប​នេះ​ចប់​សព្វគ្រប់​ហើយ មិនតែប៉ុណ្ណោះ​ក៏​បាន​កសាង​សំណុំរឿង​រួចរាល់​អស់ហើយ​ដែរ ។ ប៉ុន្តែ​កំពុង​រត់ការ​សុ​ី​ញ៉េ​លើ​សំណុំរឿង​ពី​ថ្នាក់លើ ដើម្បី​បញ្ជូន​ជន​ដៃដល់​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​បើ​បញ្ជូន​ទៅ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​មិន​ទាន់​នោះ​ទេ កម្លាំង និង​បញ្ជូន​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា បន្ទាប់​ទៀត​មិន​មានការ​ពន្យា​ពេល​ណាមួយ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ឪពុក​ម្ដាយ​ក្ម​ង​ស្រី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ដាក់បន្ទុក​លើ​ជា​ដៃដល់​រួចរាល់​អស់ហើយ​ដែរ ហើយ​នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ គឺ​បាន​សំណូមពរ​២​ចំណុច​ពី​ជនសង្ស័យ​ខាងលើ​ផង​ដែរ គឺ​ទី​១,​បាន​ទាមទារ​សំណង​ការ​ខូចខាត​កូនស្រី​ជា​ទឹក​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ទី​២,​សំណូមពរ​សុំ​ឲ្យ​ជួយ​ចាត់ការ​ជន​នេះ​ទៅ​តាម​ច្បាប់ ។

ដោយឡែក​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ​មាន​ប្ដី​ជា​មន្ត្រី​កងទ័ពជើងគោក ហើយ​បុរស​ជា​ប្ដី​ក៏​បាន​ទៅ​មើល និង​យក​បាយ​ទឹក​ឲ្យ​ប្រពន្ធ​ហូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ