ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរប្រែប្រួលយ៉ាងណាធៀបជាមួយលុយចិន និងអាមេរិក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃចុងសប្តាហ៍ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់យន់ចិន និងប្រាក់ដុល្លារអាមេរិក ថាតើមានការប្រែប្រួលយ៉ាងណាពេញមួយសប្តាហ៍នេះ។ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៧ខែកក្កដា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃចុងសប្តាហ៍ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់យន់ចិន និងប្រាក់ដុល្លារអាមេរិក ថាតើមានការប្រែប្រួលយ៉ាងណាពេញមួយសប្តាហ៍នេះ។

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០កន្លងមកនេះបានឱ្យដឹងថា ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល ដែលកាលពីថ្ងៃទី ១៦កក្កដា ទិញ ចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល ខណៈកាលពីថ្ងៃទី ១៥កក្កដា ទិញចូល ៥៨៤ រៀល លក់ចេញ ៥៩០ រៀល ។ ទន្ទឹមនេះដែរ កាលពីថ្ងៃទី ១៤កក្កដា ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល ហើយកាលពីថ្ងៃទី ១៣កក្កដា គឺទិញចូល ៥៨៥ រៀល និងលក់ចេញ ៥៩១ រៀល ។

ជាមួយគ្នានេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់ រៀលខ្មែរពេញមួយសប្តាហ៍នេះផងដែរ ដែលកាលពីថ្ងៃទី ១៧ខែកក្កដា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩០ រៀល និងកាលពីថ្ងៃទី ១៦កក្កដា ស្មើនឹង ៤០៩០ រៀល ។ ដោយឡែក កាលពីថ្ងៃទី ១៥កក្កដា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩០ រៀល ហើយកាលពីថ្ងៃទី ១៤ កក្កដា ស្មើនឹង ៤០៩៣ រៀល និងកាលពីថ្ងៃទី ១៣កក្កដា ស្មើនឹង ៤០៩៣ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ